នៅដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានបន្ទូលនឹងគាត់ក្នុងនិមិត្តថា៖“អាណានាសអើយ!”។ គាត់ទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនៅទីនេះ”។
២ កូរិនថូស 11:32 - ព្រះគម្ពីរខ្មែរសាកល នៅដាម៉ាស់ អភិបាលរបស់ស្ដេចអើរេតាស បានចាំយាមក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ Khmer Christian Bible នៅក្រុងដាម៉ាស់ចៅហ្វាយក្រុងរបស់ស្ដេចអើរេតាសបានយាមនៅទ្វារក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងដាម៉ាស លោកទេសាភិបាលរបស់ស្តេចអើរេតាស បានដាក់ទាហានឲ្យចាំយាមក្រុងដាម៉ាស ដើម្បីចាប់ខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាសបានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្រុងដាម៉ាស ចៅហ្វាយស្រុកនៃស្តេចអើរេតាស បានឲ្យគេចាំយាមទីក្រុង ដោយចង់ចាប់ខ្ញុំ អាល់គីតាប កាលខ្ញុំនៅក្រុងដាម៉ាស លោកអភិបាលរបស់ស្ដេចអើរេតាស បានដាក់ទាហានឲ្យយាមទ្វារក្រុង ដើម្បីចាំចាប់ខ្ញុំ |
នៅដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានបន្ទូលនឹងគាត់ក្នុងនិមិត្តថា៖“អាណានាសអើយ!”។ គាត់ទូលឆ្លើយថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនៅទីនេះ”។
ហើយសុំពីលោកនូវលិខិតទៅកាន់សាលាប្រជុំនានានៅដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណានៅខាងមាគ៌ានោះ គាត់នឹងចងទាំងប្រុសទាំងស្រី យកមកយេរូសាឡិម។
សូលក៏ក្រោកឡើងពីដី ហើយបើកភ្នែក ប៉ុន្តែមើលមិនឃើញអ្វីសោះ។ ដូច្នេះ គេដឹកដៃគាត់នាំចូលទៅដាម៉ាស់។
ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ;