ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។
១ យ៉ូហាន 5:5 - ព្រះគម្ពីរខ្មែរសាកល តើនរណាជាអ្នកដែលឈ្នះលើពិភពលោក? មិនមែនអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះទេឬ? Khmer Christian Bible តើអ្នកណាជាអ្នកឈ្នះលោកិយនេះ? គឺជាអ្នកដែលជឿថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាដែលឈ្នះលោកីយ៍នេះ? គឺមានតែអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាជាអ្នកឈ្នះលោកីយ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ។ អាល់គីតាប តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា អ៊ីសាពិតជាបុត្រារបស់អុលឡោះ។ |
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។
ភីលីពនិយាយថា៖ “ប្រសិនបើលោកជឿអស់ពីចិត្ត លោកអាចទទួលបាន”។ លោកឆ្លើយថា៖ “ខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រារបស់ព្រះ”។
អ្នកណាក៏ដោយដែលសារភាពថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះ ព្រះស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅក្នុងព្រះដែរ។
អស់អ្នកដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ។ អស់អ្នកដែលស្រឡាញ់ព្រះបិតាដែលបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះបិតាដែរ។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។