ព្រះទ្រង់និម្មិតបង្កើតមនុស្សតាមរូបរាងរបស់អង្គទ្រង់ គឺព្រះអង្គទ្រង់និម្មិតបង្កើតគេតាមរូបរាងរបស់ព្រះ; ព្រះអង្គបាននិម្មិតបង្កើតពួកគេជាប្រុស ជាស្រី។
១ ធីម៉ូថេ 2:13 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ័ដាមត្រូវបានបង្កើតជាមុន រួចមកអេវ៉ា Khmer Christian Bible ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអ័ដាមមុន រួចទើបបង្កើតនាងអេវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា អាល់គីតាប ដ្បិតអុលឡោះបានបង្កើតអាដាមជាមុន រួចបង្កើតនាងហាវ៉ាតាមក្រោយ។ |
ព្រះទ្រង់និម្មិតបង្កើតមនុស្សតាមរូបរាងរបស់អង្គទ្រង់ គឺព្រះអង្គទ្រង់និម្មិតបង្កើតគេតាមរូបរាងរបស់ព្រះ; ព្រះអង្គបាននិម្មិតបង្កើតពួកគេជាប្រុស ជាស្រី។
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។
បន្ទាប់មក ព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើតមនុស្សស្រីម្នាក់ពីឆ្អឹងជំនីរដែលព្រះអង្គបានយកចេញពីមនុស្សនោះ ហើយនាំនាងមកឯមនុស្សនោះ។
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
មនុស្សនោះដាក់ឈ្មោះប្រពន្ធរបស់ខ្លួនថា អេវ៉ា ពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់ដែលមានជីវិត។