“រីឯចៅហ្វាយក៏សរសើរអ្នកគ្រប់គ្រងទុច្ចរិតនោះ ដោយសារគាត់បានប្រព្រឹត្តយ៉ាងឆ្លៀវឆ្លាត។ ដ្បិតកូនចៅនៃលោកីយ៍នេះឈ្លាសវៃក្នុងជំនាន់របស់គេ ជាងកូនចៅនៃពន្លឺទៅទៀត។
១ ថែស្សាឡូនីច 5:5 - ព្រះគម្ពីរខ្មែរសាកល ពីព្រោះអ្នករាល់គ្នាសុទ្ធតែជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជារបស់យប់ ឬរបស់សេចក្ដីងងឹតទេ។ Khmer Christian Bible ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជាពួកនៃសេចក្ដីងងឹត ឬយប់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ យើងមិនមែនជាពួកយប់ ឬជាពួកសេចក្តីងងឹតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្ដីងងឹតឡើយ អាល់គីតាប បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ |
“រីឯចៅហ្វាយក៏សរសើរអ្នកគ្រប់គ្រងទុច្ចរិតនោះ ដោយសារគាត់បានប្រព្រឹត្តយ៉ាងឆ្លៀវឆ្លាត។ ដ្បិតកូនចៅនៃលោកីយ៍នេះឈ្លាសវៃក្នុងជំនាន់របស់គេ ជាងកូនចៅនៃពន្លឺទៅទៀត។
ក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះ ចូរជឿលើពន្លឺនេះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយជាកូននៃពន្លឺ”។ នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយត្រូវបានបំបាំងពីពួកគេ។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
ពីមុន អ្នករាល់គ្នាជាសេចក្ដីងងឹត ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរឲ្យដូចជាកូននៃពន្លឺ
រីឯយើងវិញ ដោយយើងជារបស់ថ្ងៃ ចូរឲ្យយើងមានគំនិតមធ្យ័ត ទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាក្រោះការពារទ្រូង ហើយពាក់សេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះជាមួកសឹក។
យ៉ាងណាមិញ ខ្ញុំសូមសរសេរមកអ្នករាល់គ្នាជាសេចក្ដីបង្គាប់ថ្មីវិញ។ សេចក្ដីបង្គាប់នេះគឺពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នា ពីព្រោះសេចក្ដីងងឹតកំពុងផុតទៅ ហើយពន្លឺពិតបានភ្លឺឡើងហើយ។