១ កូរិនថូស 14:5 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានិយាយភាសាដទៃដែរ ក៏ប៉ុន្តែចង់ឲ្យថ្លែងព្រះបន្ទូលជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូល ប្រសើរជាងអ្នកដែលនិយាយភាសាដទៃ លើកលែងតែអ្នកនោះចេះបកប្រែ ដើម្បីឲ្យក្រុមជំនុំបានទទួលការស្អាងទឹកចិត្ត។ Khmer Christian Bible ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាចម្លែកអស្ចារ្យបានទាំងអស់គ្នា ប៉ុន្ដែចង់ឲ្យអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលបានជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូលវិសេសជាងអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ លុះត្រាតែឲ្យអ្នកនោះបកប្រែផង ដើម្បីឲ្យក្រុមជំនុំទទួលបានការស្អាងចិត្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់គ្នា តែចង់ឲ្យអ្នករាល់គ្នាថ្លែងទំនាយជាជាង ដ្បិតអ្នកដែលថ្លែងទំនាយ វិសេសជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកលែងតែអ្នកនោះបកប្រែផង ដើម្បីស្អាងចិត្តក្រុមជំនុំឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំ ទើបសំខាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង អាល់គីតាប ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្ដែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងបន្ទូលនៃអុលឡោះ។ អ្នកថ្លែងបន្ទូលនៃអុលឡោះសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំអះទើបសំខាន់។ |
ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺពួកគេនឹងដេញអារក្សចេញក្នុងនាមរបស់ខ្ញុំ និយាយភាសាថ្មី
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
សកម្មភាពនៃព្រះចេស្ដាបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការថ្លែងព្រះបន្ទូលបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការពិសោធវិញ្ញាណបានប្រទានដល់ម្នាក់ទៀត ភាសាដទៃផ្សេងៗបានប្រទានដល់ម្នាក់ទៀត ហើយអំណោយទាននៃការបកប្រែភាសាដទៃបានប្រទានដល់ម្នាក់ទៀត។
ប្រសិនបើខ្ញុំចេះនិយាយភាសាដទៃរបស់មនុស្ស និងភាសាដទៃរបស់ទូតសួគ៌ ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ជាគងដែលឮទ្រហឹងអឺងកង ឬឆាបដែលឮឆុងឆាំង។
សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ និងសប្បុរស; សេចក្ដីស្រឡាញ់មិនច្រណែន; សេចក្ដីស្រឡាញ់មិនអួតបំប៉ោង ហើយមិនមានឫកធំ;
ចូរស្វែងរកសេចក្ដីស្រឡាញ់ ហើយប្រាថ្នាចង់បានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសការថ្លែងព្រះបន្ទូល។
ដ្បិតការដែលអ្នកអរព្រះគុណព្រះ ល្អមែនហើយ ប៉ុន្តែអ្នកដទៃមិនត្រូវបានស្អាងទឹកចិត្តទេ។