ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:21 - ព្រះគម្ពីរខ្មែរសាកល

នៅក្នុង​ក្រឹត្យវិន័យ មាន​សរសេរ​ទុកមក​ថា​: “ព្រះអម្ចាស់​មានបន្ទូលថា​: ‘យើង​នឹង​និយាយ​ទៅកាន់​ប្រជាជន​នេះ​ដោយ​ភាសាបរទេស និង​ដោយ​បបូរមាត់​របស់​អ្នកដទៃ ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏​ពួកគេ​មិន​ស្ដាប់​យើង​ដែរ’”។

សូមមើលជំពូក

Khmer Christian Bible

មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​ថា៖​ «យើង​នឹង​និយាយ​ទៅ​ប្រជាជន​នេះ​ដោយ​ភាសា​ផ្សេងៗ​ ហើយ​ដោយ​បបូរ​មាត់​របស់​អ្នក​ផ្សេង​ ប៉ុន្ដែ​ពួកគេ​មិនស្ដាប់​យើង​ដដែល»​ គឺ​ព្រះអម្ចាស់​មានបន្ទូល​ដូច្នេះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ថា៖ «យើង​នឹង​និយាយ​ទៅ​កាន់​សាសន៍​នេះ ដោយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ស្តាប់​យើង​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ថា: «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ត្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ថា «អញ​នឹង​និយាយ​នឹង​សាសន៍​នេះ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​យ៉ាង​នោះ គេ​ក៏​មិន​ស្តាប់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ជា​អម្ចាស់​មាន​បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​ថាៈ «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ដ្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្ដែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល»។

សូមមើលជំពូក



១ កូរិន‌ថូស 14:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា​តើ​មិន​មាន​សរសេរ​ទុកមក​ថា​:‘យើង​និយាយថា អ្នករាល់គ្នា​ជា​ព្រះ’​ទេ​ឬ​?


នោះ​ពួកគេ​ទាំងអស់គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ផ្សេងៗ តាមដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ​ពួកគេ​និយាយ​។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


មនុស្សស្រី​ត្រូវតែ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ពីព្រោះ​មិន​អនុញ្ញាតឲ្យ​ពួកនាង​និយាយ​ឡើយ ផ្ទុយទៅវិញ ពួកនាង​ត្រូវ​ចុះចូល ដូចដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ​ដែរ​។