ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន ហើយទូលសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយនោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
១ កូរិនថូស 14:13 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរឲ្យអ្នកដែលនិយាយភាសាដទៃអធិស្ឋាន ដើម្បីឲ្យចេះបកប្រែដែរ។ Khmer Christian Bible ហេតុនេះហើយអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ចូរអធិស្ឋាន ដើម្បីឲ្យអាចបកប្រែបានផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ អ្នកណាដែលនិយាយភាសាដទៃ ត្រូវអធិស្ឋានសូមឲ្យចេះបកប្រែផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ត្រូវអធិស្ឋាន*សុំឲ្យចេះបកប្រែន័យផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាអ្នកណាដែលនិយាយភាសាដទៃ នោះត្រូវអធិស្ឋានសូមឲ្យចេះបកប្រែដែរ អាល់គីតាប ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យត្រូវទូរអាសុំឲ្យចេះបកប្រែន័យផង។ |
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន ហើយទូលសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយនោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
ពួកគេទាំងអស់គ្នាតែងតែផ្ចង់ស្មារតីដោយមានចិត្តតែមួយក្នុងការអធិស្ឋាន ជាមួយស្ត្រីៗ និងម៉ារាម្ដាយរបស់ព្រះយេស៊ូវ ព្រមទាំងប្អូនៗរបស់ព្រះអង្គផង។
ពេត្រុស និងយ៉ូហានក៏ចុះទៅ ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ
សកម្មភាពនៃព្រះចេស្ដាបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការថ្លែងព្រះបន្ទូលបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការពិសោធវិញ្ញាណបានប្រទានដល់ម្នាក់ទៀត ភាសាដទៃផ្សេងៗបានប្រទានដល់ម្នាក់ទៀត ហើយអំណោយទាននៃការបកប្រែភាសាដទៃបានប្រទានដល់ម្នាក់ទៀត។
តើទាំងអស់គ្នាមានអំណោយទាននៃការប្រោសឲ្យជាឬ? តើទាំងអស់គ្នានិយាយភាសាដទៃឬ? តើទាំងអស់គ្នាបកប្រែភាសាដទៃឬ?
អ្នករាល់គ្នាក៏ដូច្នោះដែរ។ ដោយព្រោះអ្នករាល់គ្នាឆេះឆួលចង់បានអំណោយទានខាងវិញ្ញាណ ចូរស្វែងរកការស្អាងទឹកចិត្តក្រុមជំនុំ ឲ្យបានសម្បូរហូរហៀរ។
ដ្បិតប្រសិនបើខ្ញុំអធិស្ឋានជាភាសាដទៃ វិញ្ញាណរបស់ខ្ញុំក៏អធិស្ឋានមែន ប៉ុន្តែគំនិតរបស់ខ្ញុំមិនបង្កើតផលអ្វីឡើយ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។