ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
១ កូរិនថូស 13:10 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែកាលណាសេចក្ដីគ្រប់លក្ខណ៍មកដល់ សេចក្ដីដែលមិនពេញខ្នាត នឹងត្រូវសាបសូន្យទៅ។ Khmer Christian Bible ប៉ុន្ដែពេលភាពពេញលេញមកដល់ នោះភាពមិនពេញលេញនឹងសាបសូន្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែនៅពេលសេចក្ដីគ្រប់លក្ខណ៍មកដល់ នោះសេចក្ដីមិនពេញខ្នាតនឹងបាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលណាសេចក្ដីគ្រប់លក្ខណ៍បានចូលមក នោះសេចក្ដីដែលមិនពេញខ្នាតនឹងបាត់ទៅ អាល់គីតាប លុះដល់ពេលយើងដឹងសព្វគ្រប់ហើយ អ្វីៗដែលយើងស្គាល់តែមួយផ្នែកនឹងអស់ខ្លឹមសារ។ |
ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
កាលខ្ញុំនៅជាកូនក្មេងនៅឡើយ ខ្ញុំនិយាយដូចកូនក្មេង គិតដូចកូនក្មេង ហើយយល់ឃើញដូចកូនក្មេង លុះខ្ញុំបានពេញវ័យ ខ្ញុំក៏លះបង់ការរបស់កូនក្មេងចោល។
ឥឡូវនេះ យើងឃើញព្រឹលៗដូចជាមើលក្នុងកញ្ចក់ ប៉ុន្តែគ្រានោះ យើងនឹងឃើញមុខទល់នឹងមុខ; ឥឡូវនេះ ខ្ញុំស្គាល់តែមួយផ្នែក ប៉ុន្តែគ្រានោះ ខ្ញុំនឹងស្គាល់ច្បាស់ ដូចដែលខ្ញុំត្រូវបានស្គាល់ច្បាស់ដែរ។
នេះមិនមែនថា ខ្ញុំបានទទួលហើយ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្តែខ្ញុំកំពុងប្រឹងជម្នះចាប់ឲ្យបានដោយប្រការណាមួយ ដ្បិតខ្ញុំត្រូវព្រះគ្រីស្ទយេស៊ូវចាប់ដើម្បីការនេះឯង។