១ កូរិនថូស 12:17 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? ប្រសិនបើរូបកាយទាំងមូលជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា? Khmer Christian Bible បើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់ឮនៅត្រង់ណា? បើរូបកាយទាំងមូលជាត្រចៀក តើនឹងស្រង់ក្លិននៅត្រង់ណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើរូបកាយទាំងមូលសុទ្ធតែជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? បើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា អាល់គីតាប ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? |
ប្រសិនបើត្រចៀកនិយាយថា៖ “ខ្ញុំមិនមែនជារបស់រូបកាយទេ ពីព្រោះខ្ញុំមិនមែនជាភ្នែក” តើវាមិនមែនជារបស់រូបកាយ ដោយហេតុផលនេះឬ?
ប៉ុន្តែតាមពិត ព្រះបានដាក់អវយវៈនីមួយៗនៅក្នុងរូបកាយ តាមដែលព្រះអង្គសព្វព្រះហឫទ័យ។
ដូច្នេះ ភ្នែកមិនអាចនិយាយនឹងដៃថា៖ “ខ្ញុំមិនត្រូវការឯង!” បានទេ ហើយក្បាលក៏មិនអាចនិយាយនឹងជើងថា៖ “ខ្ញុំមិនត្រូវការឯង!” បានដែរ។
តើទាំងអស់គ្នាជាសាវ័កឬ? តើទាំងអស់គ្នាជាអ្នកថ្លែងព្រះបន្ទូលឬ? តើទាំងអស់គ្នាជាគ្រូបង្រៀនឬ? តើទាំងអស់គ្នាធ្វើការអស្ចារ្យឬ?