ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
១ កូរិនថូស 11:4 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងមនុស្សប្រុសដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមានអ្វីគ្របលើក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស; Khmer Christian Bible បុរសគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមានពាក់អ្វីនៅលើក្បាល នោះបានបន្ថោកដល់ក្បាលរបស់ខ្លួនហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសណាដែលអធិស្ឋាន ឬថ្លែងទំនាយទាំងមានពាក់អ្វីនៅលើក្បាល អ្នកនោះបន្ថោកសិរសារបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសណាអធិស្ឋាន* ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បុរសណាដែលអធិស្ឋាន ឬអធិប្បាយទាំងមានពាក់អ្វីនៅលើក្បាល នោះឈ្មោះថាធ្វើបង្អាប់ដល់សិរសាខ្លួន អាល់គីតាប បុរសណាទូរអាឬថ្លែងបន្ទូលនៃអុលឡោះ ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកអាល់ម៉ាហ្សៀស។ |
ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
សូម្បីតែធម្មជាតិផ្ទាល់ក៏បង្រៀនអ្នករាល់គ្នាដែរថា ប្រសិនបើមនុស្សប្រុសទុកសក់វែង នោះជាការអាម៉ាស់មុខដល់ខ្លួន។
អស់ទាំងមនុស្សស្រីដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស ដ្បិតការធ្វើដូច្នេះ ដូចគ្នាទាំងស្រុងនឹងការកោរសក់។
សកម្មភាពនៃព្រះចេស្ដាបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការថ្លែងព្រះបន្ទូលបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការពិសោធវិញ្ញាណបានប្រទានដល់ម្នាក់ទៀត ភាសាដទៃផ្សេងៗបានប្រទានដល់ម្នាក់ទៀត ហើយអំណោយទាននៃការបកប្រែភាសាដទៃបានប្រទានដល់ម្នាក់ទៀត។
ក្នុងក្រុមជំនុំ ព្រះបានតែងតាំងអ្នកខ្លះ ជាដំបូងគឺសាវ័ក ទីពីរគឺអ្នកថ្លែងព្រះបន្ទូល ទីបីគឺគ្រូបង្រៀន បន្ទាប់មកគឺការអស្ចារ្យ បន្ទាប់មកទៀតគឺអំណោយទាននៃការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និងភាសាដទៃផ្សេងៗ។
ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។