Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:4 - អាល់គីតាប

4 បុរស​ណា​ទូរអា​ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 អស់ទាំង​មនុស្សប្រុស​ដែល​អធិស្ឋាន ឬ​ថ្លែងព្រះបន្ទូល ដោយ​មាន​អ្វី​គ្រប​លើ​ក្បាល ធ្វើឲ្យ​ក្បាល​របស់​ខ្លួន​អាប់យស​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 បុរស​គ្រប់​គ្នា​ដែល​អធិស្ឋាន​ ឬ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល​ នោះ​បាន​បន្ថោក​ដល់​ក្បាល​របស់​ខ្លួន​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បុរស​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល អ្នក​នោះ​បន្ថោក​សិរសា​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះ‌បន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះ‌គ្រិស្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 បុរស​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​សិរសា​ខ្លួន

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​យំ​ផង ស្តេច​ទទូរ​ក្បាល ហើយ​ដើរ​ជើង​ទទេ។ រីឯ​បណ្តា‌ជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្តេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ​ទាំង​យំ​ដែរ។


រីឯ​ទត​វិញ គាត់​គ្រប​មុខ​ជិត ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម កូន​ឪពុក! ឱ​កូន​ឪពុក! អាប់‌សា‌ឡុម កូន​ឪពុក​អើយ!»។


កូន​ប្រុស​ជេរ​ប្រទេច​ឪពុក កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។


ក្នុង​ក្រុម‌ជំអះ​នៅ​ក្រុង​អន់ទី‌យ៉ូក មាន​ណាពី និង​តួន គឺ​មាន​លោក​បារណា‌បាស លោក​ស៊ីម្មាន​ហៅ​នីគើរ លោក​លូគាស​ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ដែល​ត្រូវ​គេ​ចិញ្ចឹម​ជា​មួយ​ស្តេច​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ កាល​នៅ​ពី​ក្មេង និង​លោក​សូល។


សូម្បី​តែ​ធម្មជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់


ផ្ទុយ​ទៅ​វិញ​ស្ដ្រី​ណា​ទូរអា ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ដ្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។


ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ


ក្នុង​ក្រុម‌ជំអះ​មុន​ដំបូង​បង្អស់ អុលឡោះ​បាន​តែង‌តាំង​ឲ្យ​មាន​សាវ័ក បន្ទាប់​មក ទ្រង់​តែង‌តាំង​អ្នក​ថ្លែង​បន្ទូល បន្ទាប់​មក​ទៀត ទ្រង់​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ អំណោយ​ទាន​ខាង​ណែ‌នាំ​អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។


ទោះ​បី​ខ្ញុំ​ទទួល​អំណោយ​ទាន​ខាង​ថ្លែង​បន្ទូល​នៃ​អុលឡោះ និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។


កុំ​មើល‌ងាយ​ការ​ថ្លែង​បន្ទូល​របស់​អុលឡោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម