ដូច្នេះ ចូរឲ្យម្នាក់ៗពិនិត្យពិច័យខ្លួនឯងសិន រួចសឹមហូបនំប៉័ង និងផឹកពីពែងនេះចុះ។
១ កូរិនថូស 11:31 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើយើងពិនិត្យពិច័យខ្លួនឯង នោះយើងនឹងមិនត្រូវបានដាក់ទោសទេ; Khmer Christian Bible ដូច្នេះបើយើងពិនិត្យមើលខ្លួនឯង នោះយើងមិនជាប់ជំនុំជម្រះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងរាល់គ្នាពិចារណាមើលខ្លួនយើង នោះយើងមិនជាប់ជំនុំជម្រះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើង នោះយើងមិនត្រូវជាប់ជំនុំជំរះទេ អាល់គីតាប ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង អ៊ីសាជាអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ |
ដូច្នេះ ចូរឲ្យម្នាក់ៗពិនិត្យពិច័យខ្លួនឯងសិន រួចសឹមហូបនំប៉័ង និងផឹកពីពែងនេះចុះ។
នេះជាហេតុដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ទៅជាខ្សោយ និងឈឺ ហើយមានច្រើននាក់ដេកលក់ទៅហើយ។
ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។
ប្រសិនបើយើងសារភាពបាបរបស់យើង នោះដោយសារព្រះអង្គទ្រង់ស្មោះត្រង់ និងសុចរិតយុត្តិធម៌ ដូច្នេះព្រះអង្គនឹងលើកលែងទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់សេចក្ដីទុច្ចរិតទាំងអស់។
ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចុះពីកន្លែងណា រួចកែប្រែចិត្ត ព្រមទាំងធ្វើកិច្ចការដែលអ្នកបានធ្វើនៅដើមដំបូងវិញចុះ! បើមិនដូច្នោះទេ យើងនឹងមករកអ្នកហើយដកយកជើងចង្កៀងរបស់អ្នកពីកន្លែងដើម លុះត្រាតែអ្នកបានកែប្រែចិត្ត។