ដូច្នេះឥឡូវនេះ ចូរយកប្រដាប់បរបាញ់របស់ឯង គឺបំពង់ព្រួញ និងធ្នូរបស់ឯង ហើយចេញទៅទីវាល បរបាញ់រកសាច់សត្វឲ្យឪពុកមក
អេសាយ 7:24 - ព្រះគម្ពីរខ្មែរសាកល គេនឹងចូលទៅទីនោះ ដោយកាន់ព្រួញ និងធ្នូ ពីព្រោះទឹកដីទាំងមូលមានសុទ្ធតែអញ្ចាញ និងបន្លា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និងរពាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ នឹងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះ សុទ្ធតែអញ្ចាញ នឹងបន្លា អាល់គីតាប ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និងរពាក់។ |
ដូច្នេះឥឡូវនេះ ចូរយកប្រដាប់បរបាញ់របស់ឯង គឺបំពង់ព្រួញ និងធ្នូរបស់ឯង ហើយចេញទៅទីវាល បរបាញ់រកសាច់សត្វឲ្យឪពុកមក
ដីនឹងធ្វើឲ្យគុម្ពបន្លា និងដើមបន្លាដុះឡើងសម្រាប់អ្នក; អ្នកត្រូវហូបតិណជាតិតាមទីវាល។
ដើមស្រល់នឹងដុះឡើងជំនួសគុម្ពបន្លា ដើមមឺថលនឹងដុះឡើងជំនួសអញ្ចាញ ការនេះនឹងបានសម្រាប់ជាកេរ្តិ៍ឈ្មោះដល់ព្រះយេហូវ៉ា និងសម្រាប់ជាសញ្ញាសម្គាល់ដ៏អស់កល្ប ដែលមិនត្រូវបានកាត់ចេញឡើយ”៕
វាទាំងអស់នឹងមកទំនៅក្នុងចំណោតជ្រលងភ្នំ នៅក្នុងក្រហែងថ្ម នៅលើគ្រប់ទាំងគុម្ពបន្លា និងនៅអស់ទាំងវាលស្មៅ។
នៅថ្ងៃនោះ កន្លែងទាំងអស់ដែលធ្លាប់មានដើមទំពាំងបាយជូរមួយពាន់ដើម ដែលមានតម្លៃជាកាក់ប្រាក់មួយពាន់ នឹងត្រឡប់ជាអញ្ចាញ និងបន្លាវិញ។
រីឯអស់ទាំងតំបន់ភ្នំដែលគេបានជ្រួយដីដោយចប អ្នកនឹងមិនទៅទីនោះឡើយ ដោយព្រោះខ្លាចអញ្ចាញ និងបន្លា។ ទីនោះនឹងត្រឡប់ជាកន្លែងលែងហ្វូងគោ និងកន្លែងហ្វូងចៀមដើរជាន់”៕