ម្ដេចក៏អ្នករាល់គ្នាបន្តការបះបោរ ហើយត្រូវវាយទៀតដូច្នេះ? ក្បាលទាំងមូលឈឺហើយ ចិត្តទាំងមូលក៏ល្វើយផង។
អេសាយ 5:4 - ព្រះគម្ពីរខ្មែរសាកល តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការទំពាំងបាយជូររបស់យើង ដែលយើងមិនបានធ្វើដល់វា? យើងបានរំពឹងចាំឲ្យទំពាំងបាយជូរបង្កើតផល ចុះម្ដេចក៏វាបង្កើតផលជាទំពាំងបាយជូរព្រៃទៅវិញ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគួរឲ្យយើងធ្វើអ្វីទៀតដល់ចម្ការ ទំពាំងបាយជូររបស់យើង ដែលយើងលះបង់មិនបានធ្វើនោះ ដូច្នេះ កាលយើងប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការ នេះហើយ តើនៅខ្វះអ្វីទៀត? ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ តែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែ ផ្លែមិនល្អទៅវិញដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគួរឲ្យអញធ្វើអ្វីទៀតដល់ចំការទំពាំងបាយជូររបស់អញ ដែលអញលះបង់មិនបានធ្វើនោះ ដូច្នេះ កាលអញប្រាថ្នាឲ្យកើតមានផលល្អ ម្តេចក៏ក្លាយទៅជាមានផ្លែទំពាំងបាយជូរព្រៃវិញ អាល់គីតាប ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការ នេះហើយ តើនៅខ្វះអ្វីទៀត? ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ តែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែ ផ្លែមិនល្អទៅវិញដូច្នេះ?។ |
ម្ដេចក៏អ្នករាល់គ្នាបន្តការបះបោរ ហើយត្រូវវាយទៀតដូច្នេះ? ក្បាលទាំងមូលឈឺហើយ ចិត្តទាំងមូលក៏ល្វើយផង។
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។