ប៉ុន្តែស្អប់អេសាវ។ យើងបានធ្វើឲ្យតំបន់ភ្នំរបស់អេសាវទៅជាទីស្ងាត់ជ្រងំ ហើយទុកមរតករបស់គាត់ឲ្យឆ្កែព្រៃនៃទីរហោស្ថាន”។
អេសាយ 34:14 - ព្រះគម្ពីរខ្មែរសាកល សត្វព្រៃនៅទីរហោស្ថាននឹងជួបជាមួយសត្វស្វាន ពពែព្រៃនឹងស្រែកហៅគ្នាទៅវិញទៅមក ចំណែកឯសត្វទីទុយនឹងមកទំនៅទីនោះ ហើយរកឃើញទីសម្រាកសម្រាប់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា បក្សីរាត្រីនឹងចុះមកទំនៅទីនោះ ហើយធ្វើសម្បុកនៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និងសម្រាកនៅទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡ នឹងចុះមកទំនៅទីនោះ ហើយនឹងធ្វើសំបុកនៅដែរ អាល់គីតាប សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និងសម្រាកនៅទីនោះដែរ។ |
ប៉ុន្តែស្អប់អេសាវ។ យើងបានធ្វើឲ្យតំបន់ភ្នំរបស់អេសាវទៅជាទីស្ងាត់ជ្រងំ ហើយទុកមរតករបស់គាត់ឲ្យឆ្កែព្រៃនៃទីរហោស្ថាន”។