Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 34:14 - អាល់គីតាប

14 សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន មក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះ ពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នា ហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅ និង​សម្រាក​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 សត្វព្រៃនៅទីរហោស្ថាន​នឹង​ជួប​ជាមួយ​សត្វស្វាន ពពែព្រៃ​នឹង​ស្រែកហៅ​គ្នាទៅវិញទៅមក ចំណែកឯ​សត្វទីទុយ​នឹង​មកទំ​នៅ​ទីនោះ ហើយ​រកឃើញ​ទីសម្រាក​សម្រាប់​ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន នឹង​ជួប​ជុំ​ជា‌មួយ​ហ្វូង​ចចក ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា បក្សី​រាត្រី​នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​ធ្វើ​សម្បុក​នៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 សត្វ​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន មក​ជួប‌ជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះ ពពែ​ព្រៃ​មក​ជួប‌ជុំ​គ្នា ហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំ‌នៅ និង​សម្រាក​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន នឹង​ជួប‌ជុំ​ជា​មួយ​នឹង​ហ្វូង​ចចក ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា ឯ​ឪឡ នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​នឹង​ធ្វើ​សំបុក​នៅ​ដែរ

សូមមើលជំពូក ចម្លង




អេសាយ 34:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រុក​ហាសោរ​នឹង​ក្លាយ​ទៅ​ជា ជំរក​របស់​ឆ្កែ​ព្រៃ ជា​ទី​ស្មសាន​រហូត​ត​ទៅ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ នៅ​ទៀត​ដែរ»។


ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវ នាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះ សត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរ គ្មាន​មនុស្ស​រស់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ក្រុង​បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ឯ​ទៀតៗ ស្រឡាំង‌កាំង និង​ព្រឺ​សម្បុរ ជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។


គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ យើង​បាន​ធ្វើ​ឲ្យ​ភ្នំ​នៅ​ស្រុក​អេសាវ ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​យើង​បាន​ឲ្យ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម