ខ្សែរបស់អ្នកបានធូរ មិនអាចរឹតជើងដងក្ដោងបានទេ ពួកគេលាក្ដោងមិនបានឡើយ។ ដូច្នេះ គេបានចែករំពានៃជ័យភណ្ឌយ៉ាងច្រើន ពួកមនុស្សខ្វិនក៏ប្លន់យករបឹបដែរ។
អេសាយ 33:4 - ព្រះគម្ពីរខ្មែរសាកល ជ័យភណ្ឌរបស់អ្នករាល់គ្នានឹងត្រូវបានប្រមូល ដូចជាការប្រមូលផលរបស់ដង្កូវមេអំបៅ; ដូចដែលការពពាក់ពពូនរបស់កណ្ដូបជាយ៉ាងណា គេនឹងសង្គ្រុបលើជ័យភណ្ឌទាំងនោះយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជ័យភណ្ឌរបស់អ្នករាល់គ្នានឹងត្រូវគេប្រមូលយក ដូចចង្រិតលើកគ្នាប្រមូល ហើយមនុស្សនឹងលោតសង្គ្រុបលើ ដូចជាកណ្តូបលោតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភណ្ឌនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ របឹបរបស់អ្នករាល់គ្នានឹងបានប្រមូលទុក ដូចជាចង្រិតប្រមូលទុក ហើយមនុស្សនឹងលោតសង្គ្រុបលើ ដូចជាកណ្តូបលោតដែរ អាល់គីតាប ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភ័ណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភ័ណ្ឌនោះ។ |
ខ្សែរបស់អ្នកបានធូរ មិនអាចរឹតជើងដងក្ដោងបានទេ ពួកគេលាក្ដោងមិនបានឡើយ។ ដូច្នេះ គេបានចែករំពានៃជ័យភណ្ឌយ៉ាងច្រើន ពួកមនុស្សខ្វិនក៏ប្លន់យករបឹបដែរ។
ជាតិសាសន៍ទាំងឡាយបានរត់គេចដោយឮសូរគឹកកង ប្រជាជាតិនានាបានខ្ចាត់ខ្ចាយដោយការលើកអង្គទ្រង់ឡើង។
ព្រះយេហូវ៉ាត្រូវបានលើកតម្កើងហើយ ពីព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានបំពេញស៊ីយ៉ូនដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត។