នៅពេលអូដ្ឋបានផឹករួចហើយ បុរសនោះក៏យកក្រវិលមាសទម្ងន់មួយបេកា និងកងដៃមាសពីរទម្ងន់ដប់សិគែលឲ្យនាង
អេសាយ 3:19 - ព្រះគម្ពីរខ្មែរសាកល ក្រវិល កងដៃ កន្សែងបង់ក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទំហូ កងដៃ ស្បៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុំហូ ខ្សែដៃ ស្បៃបាំងមុខ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទំហូ កងដៃ ស្បៃ អាល់គីតាប ទំហូ ខ្សែដៃ ស្បៃបាំងមុខ |
នៅពេលអូដ្ឋបានផឹករួចហើយ បុរសនោះក៏យកក្រវិលមាសទម្ងន់មួយបេកា និងកងដៃមាសពីរទម្ងន់ដប់សិគែលឲ្យនាង
នៅពេលគាត់បានឃើញក្រវិល និងកងដៃនៅដៃរបស់ប្អូនស្រីគាត់ ហើយបានឮពាក្យរបស់រេបិកាប្អូនស្រីគាត់ ដែលរៀបរាប់ថា៖ “បុរសនោះនិយាយនឹងខ្ញុំដូច្នេះ” គាត់ក៏ទៅរកបុរសនោះ នោះមើល៍! បុរសនោះកំពុងឈរនៅក្បែរអូដ្ឋត្រង់ប្រភពទឹក។
បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។
ពួកគេក៏ប្រគល់អស់ទាំងរូបព្រះរបស់ជនបរទេសដែលនៅក្នុងដៃរបស់ខ្លួន និងក្រវិលដែលនៅត្រចៀករបស់ខ្លួន ឲ្យយ៉ាកុប ហើយយ៉ាកុបក៏កប់វានៅក្រោមដើមអូកដែលនៅជិតស៊ីគែម។
គាត់និយាយថា៖ “តើខ្ញុំត្រូវឲ្យរបស់បញ្ចាំអ្វីដល់នាង?”។ នាងតបថា៖ “ត្រារបស់លោក ខ្សែរបស់លោក និងឈើច្រត់ដែលនៅក្នុងដៃរបស់លោក”។ យូដាក៏ឲ្យទៅនាង ហើយចូលទៅឯនាង នោះនាងមានផ្ទៃពោះជាមួយគាត់។
នៅពេលនាងត្រូវគេនាំចេញមក នាងក៏ចាត់គេឲ្យទៅឯឪពុកក្មេករបស់នាង ប្រាប់ថា៖ “ខ្ញុំមានផ្ទៃពោះជាមួយអ្នកដែលជាម្ចាស់របស់ទាំងនេះ!”។ នាងនិយាយទៀតថា៖ “សូមពិនិត្យមើលថា ត្រា ខ្សែ និងឈើច្រត់នេះជារបស់អ្នកណា”។
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងដកគ្រឿងអលង្ការរបស់ពួកនាងចេញ គឺកងជើង សំណាញ់សក់ បន្តោងរូបព្រះចន្ទ