តើអ្នកដែលភ្ជួរដើម្បីសាបព្រោះ គេចេះតែភ្ជួរវាល់ព្រឹកវាល់ល្ងាចឬ? គេចេះតែបំបែក និងរាស់ដីរបស់ខ្លួនវាល់ព្រឹកវាល់ល្ងាចឬ?
អេសាយ 28:25 - ព្រះគម្ពីរខ្មែរសាកល កាលណាបានពង្រាបផ្ទៃដីហើយ តើគេមិនបាចគ្រាប់ឌីល ហើយព្រាចគ្រាប់គូមីន ព្រមទាំងដាំស្រូវសាលីជាជួរ ហើយដាំស្រូវបាឡេនៅកន្លែងដែលតម្រូវទុក ក៏ដាំស្រូវស្ពែលត៍នៅព្រំដីគេទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាគេបានពង្រាបដីហើយ តើគេមិនព្រោះល្ងស និងបាចល្ងខ្មៅ ព្រមទាំងរោយស្រូវសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានតម្រូវទុក និងស្រូវអេប៉ូតតាមក្បែរភ្លឺទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេ មិនដូច្នោះទេ! ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ គាត់ព្រោះពូជស្រូវ ហើយព្រោះពូជស្រូវដំណើប តាមកន្លែងដែលគាត់បានកំណត់ទុក ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ នៅកៀនៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគេបានពង្រាបដីហើយ នោះតើមិនព្រោះល្ងស ហើយបាចល្ងខ្មៅ ព្រមទាំងរោយស្រូវភោជ្ជសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានដំរូវទុក នឹងស្រូវអេប៉ូតតាមក្បែរភ្លឺផងទេឬអី អាល់គីតាប ទេ មិនដូច្នោះទេ! ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ គាត់យកគ្រាប់សណ្ដែក និងគ្រាប់ល្ងមកព្រោះ គាត់ព្រោះពូជស្រូវ ហើយព្រោះពូជស្រូវដំណើប តាមកន្លែងដែលគាត់បានកំណត់ទុក ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ នៅកៀនៗ។ |
តើអ្នកដែលភ្ជួរដើម្បីសាបព្រោះ គេចេះតែភ្ជួរវាល់ព្រឹកវាល់ល្ងាចឬ? គេចេះតែបំបែក និងរាស់ដីរបស់ខ្លួនវាល់ព្រឹកវាល់ល្ងាចឬ?
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយតង្វាយមួយភាគដប់ ជាជីរអង្កាម ជីរឌីល និងគ្រាប់គូមីន ប៉ុន្តែអ្នករាល់គ្នាបានបោះបង់ចោលអ្វីៗដែលសំខាន់ជាងក្នុងក្រឹត្យវិន័យ គឺសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និងជំនឿ។ ការទាំងនេះត្រូវតែធ្វើ ហើយក៏មិនត្រូវបោះបង់ចោលការឯទៀតនោះដែរ។