ពេលសម្រាប់កើត និងពេលសម្រាប់ស្លាប់; ពេលសម្រាប់ដាំ និងពេលសម្រាប់ដកអ្វីដែលបានដាំ;
អេសាយ 28:24 - ព្រះគម្ពីរខ្មែរសាកល តើអ្នកដែលភ្ជួរដើម្បីសាបព្រោះ គេចេះតែភ្ជួរវាល់ព្រឹកវាល់ល្ងាចឬ? គេចេះតែបំបែក និងរាស់ដីរបស់ខ្លួនវាល់ព្រឹកវាល់ល្ងាចឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជូរជានិច្ចឬ? តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជានិច្ចឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកភ្ជួរដី ដើម្បីសាបព្រោះ ចេះតែភ្ជួរជានិច្ចរហូតទៅឬ? តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជួរជានិច្ចឬ តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជាដរាបឬ អាល់គីតាប តើអ្នកភ្ជួរដី ដើម្បីសាបព្រោះ ចេះតែភ្ជួរជានិច្ចរហូតទៅឬ? តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ? |
ពេលសម្រាប់កើត និងពេលសម្រាប់ស្លាប់; ពេលសម្រាប់ដាំ និងពេលសម្រាប់ដកអ្វីដែលបានដាំ;
ចូរផ្ទៀងត្រចៀក ហើយស្ដាប់សំឡេងរបស់ខ្ញុំ! ចូរយកចិត្តទុកដាក់ ហើយស្ដាប់ពាក្យរបស់ខ្ញុំ!
កាលណាបានពង្រាបផ្ទៃដីហើយ តើគេមិនបាចគ្រាប់ឌីល ហើយព្រាចគ្រាប់គូមីន ព្រមទាំងដាំស្រូវសាលីជាជួរ ហើយដាំស្រូវបាឡេនៅកន្លែងដែលតម្រូវទុក ក៏ដាំស្រូវស្ពែលត៍នៅព្រំដីគេទេឬ?