នៅថ្ងៃនោះ ទីរ៉ុសនឹងត្រូវគេភ្លេចចិតសិបឆ្នាំ តាមគ្រានៃស្ដេចមួយអង្គ; លុះផុតចិតសិបឆ្នាំហើយ ក៏នឹងកើតមានដល់ទីរ៉ុស ដូចបទចម្រៀងរបស់ស្ត្រីពេស្យា៖
អេសាយ 23:16 - ព្រះគម្ពីរខ្មែរសាកល “ស្ត្រីពេស្យាដែលត្រូវគេភ្លេចអើយ ចូរកាន់ពិណហាបដើរចុះឡើងក្នុងទីក្រុង ហើយដេញឲ្យពីរោះចុះ ព្រមទាំងច្រៀងចម្រៀងច្រើនបទ ដើម្បីឲ្យនាងត្រូវគេនឹកចាំវិញ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱស្រីពេស្យាដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីអ្នកឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱស្រីសំផឹងដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីឯងឡើងវិញ អាល់គីតាប «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។ |
នៅថ្ងៃនោះ ទីរ៉ុសនឹងត្រូវគេភ្លេចចិតសិបឆ្នាំ តាមគ្រានៃស្ដេចមួយអង្គ; លុះផុតចិតសិបឆ្នាំហើយ ក៏នឹងកើតមានដល់ទីរ៉ុស ដូចបទចម្រៀងរបស់ស្ត្រីពេស្យា៖
លុះផុតចិតសិបឆ្នាំ ព្រះយេហូវ៉ានឹងប្រោសប្រណីដល់ទីរ៉ុស នោះនាងនឹងត្រឡប់ទៅរកប្រាក់ឈ្នួលរបស់ខ្លួនវិញ ហើយធ្វើជំនួញជាមួយអស់ទាំងអាណាចក្រនៃពិភពលោក នៅលើផ្ទៃផែនដី។