អេសាយ 22:7 - ព្រះគម្ពីរខ្មែរសាកល ជ្រលងភ្នំដ៏ល្អបំផុតរបស់អ្នកបានពេញដោយរទេះចម្បាំង ពលសេះក៏តម្រៀបគ្នានៅខ្លោងទ្វារក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់អ្នក បានពេញដោយរទេះចម្បាំង ហើយពួកពលសេះក៏តម្រៀបគ្នានៅមាត់ទ្វារក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចម្បាំង ហើយកងពលសេះតម្រៀបគ្នា នៅមាត់ទ្វាររបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់ឯង បានពេញដោយរទេះចំបាំង ហើយពួកពលសេះក៏ដំរៀបគ្នានៅមាត់ទ្វារក្រុង អាល់គីតាប យេរូសាឡឹមអើយ! ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក មានពេញទៅដោយរទេះចំបាំង ហើយកងពលសេះតំរៀបគ្នា នៅមាត់ទ្វាររបស់អ្នក។ |
ព្រះអង្គបានយករបាំងរបស់យូដាចេញហើយ។ នៅថ្ងៃនោះ អ្នករាល់គ្នាបានរំពឹងមើលទៅអាវុធក្នុងវិមាននៃព្រៃឈើ។
គឺគេនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេបានមក ហើយមិនចូលមកក្នុងទីក្រុងនេះឡើយ។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។