អ្នករាល់គ្នាបានធ្វើអាងទឹកនៅចន្លោះកំពែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់។ យ៉ាងណាមិញ អ្នករាល់គ្នាមិនបានរំពឹងមើលទៅព្រះអង្គដែលធ្វើការទាំងនោះ ក៏មិនបានសម្លឹងមើលទៅព្រះអង្គដែលរៀបគម្រោងការទាំងនោះតាំងពីយូរមកនោះដែរ។
អេសាយ 22:10 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងរាប់ចំនួនផ្ទះនៅយេរូសាឡិម ហើយរំលំផ្ទះទាំងនោះដើម្បីពង្រឹងកំពែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង អាល់គីតាប អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុងក្រុងយេរូសាឡឹម ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ ដើម្បីឲ្យងាយការពារកំពែងក្រុង។ |
អ្នករាល់គ្នាបានធ្វើអាងទឹកនៅចន្លោះកំពែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់។ យ៉ាងណាមិញ អ្នករាល់គ្នាមិនបានរំពឹងមើលទៅព្រះអង្គដែលធ្វើការទាំងនោះ ក៏មិនបានសម្លឹងមើលទៅព្រះអង្គដែលរៀបគម្រោងការទាំងនោះតាំងពីយូរមកនោះដែរ។
អ្នករាល់គ្នាបានឃើញថាកន្លែងបាក់បែកនៃទីក្រុងរបស់ដាវីឌមានច្រើនណាស់ នោះអ្នករាល់គ្នាក៏ប្រមូលទឹកនៅស្រះខាងក្រោម
ព្រះយេហូវ៉ាមានបន្ទូលនឹងអេសាយថា៖ “ចូរអ្នក និងស្អា-យ៉ាស៊ូបកូនរបស់អ្នក ចេញទៅជួបអ័ហាស ត្រង់ចុងប្រឡាយនៃស្រះខាងលើ តាមមហាវិថីទៅកាន់វាលអ្នកបោកគក់