កាលណាស្មៅក្រៀមត្រូវបានកាត់ចេញ ស្មៅខ្ចីក៏លេចឡើង ហើយស្មៅពីភ្នំក៏ត្រូវបានប្រមូលទុក
អេសាយ 17:5 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ នឹងមានកើតឡើងដូច្នេះ: ដូចដែលអ្នកច្រូតប្រមូលស្រូវ ក៏ច្រូតកួរស្រូវដោយដៃរបស់ខ្លួនយ៉ាងណា ហើយដូចដែលគេរើសសន្សំកួរស្រូវនៅក្នុងជ្រលងភ្នំរេផែមយ៉ាងណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដំណើរនោះនឹងបានដូចជាកាលអ្នកចម្រូត កំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេ ច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួច គ្មានអ្វីនៅសល់សោះ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដំណើរនោះនឹងបានដូចជាកាលអ្នកចំរូតកំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម អាល់គីតាប ស្រុកអ៊ីស្រអែលប្រៀបបានទៅនឹងស្រែ ដែលគេទើបនឹងច្រូតកាត់រួច គ្មានអ្វីនៅសល់សោះ គឺដូចវាលទំនាបរេផែម នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។ |
កាលណាស្មៅក្រៀមត្រូវបានកាត់ចេញ ស្មៅខ្ចីក៏លេចឡើង ហើយស្មៅពីភ្នំក៏ត្រូវបានប្រមូលទុក
ទោះបីជាអ្នកបណ្ដុះវានៅថ្ងៃដែលអ្នកដាំវា ហើយធ្វើឲ្យវាចេញផ្កានៅព្រឹកដែលអ្នកព្រោះវាក៏ដោយ ក៏ចម្រូតនឹងរត់គេចនៅថ្ងៃនៃការកើតជំងឺ និងការឈឺចាប់ដែលព្យាបាលមិនបាន។
ទុកឲ្យទាំងពីរដុះជាមួយគ្នារហូតដល់រដូវច្រូតកាត់ចុះ។ នៅរដូវច្រូតកាត់ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតឲ្យប្រមូលស្រងែជាមុនសិន ហើយចងជាបាច់ៗដើម្បីដុត រីឯស្រូវសាលីវិញ ឲ្យប្រមូលទុកក្នុងជង្រុករបស់ខ្ញុំ’”។