ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 14:9 - ព្រះគម្ពីរខ្មែរសាកល

ស្ថានមនុស្សស្លាប់​នៅ​ខាងក្រោម​ក៏​រំភើប​ដោយសារតែ​អ្នក គឺរំភើប​នឹង​ជួប​អ្នក​ពេល​អ្នក​មកដល់ វា​ដាស់​ព្រលឹងមនុស្សស្លាប់​ជា​អ្នកដឹកនាំ​ទាំងអស់​នៅលើ​ផែនដី​ឲ្យភ្ញាក់ឡើង​ដើម្បី​ទទួល​អ្នក វា​ឲ្យ​អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា​ក្រោកឡើង​ពី​បល្ល័ង្ក​របស់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​អ្នក ដើម្បី​នឹង​ទទួល​អ្នក​ក្នុង​កាល​ដែល​អ្នក​ទៅ​ដល់ ក៏​ដាស់​ពួក​មនុស្ស​ស្លាប់​ឡើង ដោយ​ព្រោះ​អ្នក គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​កំណាច​អើយ! ក្នុង​ស្ថាន​មច្ចុរាជ ក៏​មាន​ភាព​ជ្រួល‌ជ្រើម រង់‌ចាំ​ទទួល​អ្នក​ដែរ មច្ចុរាជ​ដាស់​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​ធំ​ទាំង​អស់ គឺ​ដាស់​វិញ្ញាណ‌ក្ខ័ន្ធ​ស្ដេច​ទាំង​ប៉ុន្មាន របស់​ប្រជា‌ជាតិ​នានា ឲ្យ​ងើប​ពី​បល្ល័ង្ក​របស់​ខ្លួន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​ឯង ដើម្បី​នឹង​ទទួល​ឯង​ក្នុង​កាល​ដែល​ឯង​ទៅ​ដល់ ក៏​ដាស់​ពួក​មនុស្ស​ស្លាប់​ឡើង ដោយ​ព្រោះ​ឯង គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ

សូមមើលជំពូក

អាល់គីតាប

ស្ដេច​កំណាច​អើយ! ក្នុង​នរ៉កា ក៏​មាន​ភាព​ជ្រួល‌ជ្រើម រង់‌ចាំ​ទទួល​អ្នក​ដែរ មច្ចុរាជ​ដាស់​ព្រលឹង​អ្នក​ធំ​ទាំង​អស់ គឺ​ដាស់​ព្រលឹង​ស្ដេច​ទាំង​ប៉ុន្មាន របស់​ប្រជា‌ជាតិ​នានា ឲ្យ​ងើប​ពី​បល្ល័ង្ក​របស់​ខ្លួន​ដែរ។

សូមមើលជំពូក



អេសាយ 14:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​នៃ​ជីវិត​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​បាន​ទៅ​ខាងលើ ដើម្បីឲ្យ​បាន​បែរចេញ​ពី​ស្ថានមនុស្សស្លាប់​ខាងក្រោម​។


ហេតុនេះហើយបានជា​ស្ថានមនុស្សស្លាប់​ពង្រីក​បំពង់ក​របស់វា ហើយ​ហា​មាត់​របស់វា​ដោយ​គ្មាន​ដែនកំណត់ រីឯ​ពួក​អភិជន​របស់យេរូសាឡិម និង​ហ្វូងមនុស្ស​របស់នាង ព្រមទាំង​ពួកតម្លង់គេ និង​ពួកឡូឡាសប្បាយ​ដែល​នៅក្នុង​នាង ក៏​ចុះទៅ​ស្ថាននោះ​។