គេក៏ខ្លាចកន្លែងខ្ពស់ និងគ្រោះថ្នាក់នៅតាមផ្លូវ; រីឯដើមអាល់ម៉ុងក៏ចេញផ្កា កណ្ដូបក៏អូសខ្លួន ហើយចំណង់ក៏រសាយទៅ; នេះគឺដោយសារមនុស្សនឹងទៅរកលំនៅអស់កល្បជានិច្ចរបស់ខ្លួន នោះពួកអ្នកកាន់ទុក្ខនឹងដើរចុះឡើងតាមផ្លូវតូច;
អេសាយ 14:18 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងស្ដេចនៃប្រជាជាតិនានា ពួកគេទាំងអស់គ្នាបានដេកលក់នៅក្នុងសិរីរុងរឿង គឺក្នុងផ្នូររបស់ពួកគេរៀងៗខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនៃផ្នូររបស់គេរៀងខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន អាល់គីតាប ស្ដេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។ |
គេក៏ខ្លាចកន្លែងខ្ពស់ និងគ្រោះថ្នាក់នៅតាមផ្លូវ; រីឯដើមអាល់ម៉ុងក៏ចេញផ្កា កណ្ដូបក៏អូសខ្លួន ហើយចំណង់ក៏រសាយទៅ; នេះគឺដោយសារមនុស្សនឹងទៅរកលំនៅអស់កល្បជានិច្ចរបស់ខ្លួន នោះពួកអ្នកកាន់ទុក្ខនឹងដើរចុះឡើងតាមផ្លូវតូច;
ប្រសិនបើមានមនុស្សម្នាក់បង្កើតកូនមួយរយនាក់ ហើយរស់នៅច្រើនឆ្នាំ រហូតដល់ថ្ងៃអាយុរបស់គាត់មានច្រើន ប៉ុន្តែចិត្តគាត់មិនស្កប់ស្កល់នឹងភាពមានពរ ហើយគ្មានអ្នកណាបញ្ចុះសពគាត់ នោះខ្ញុំសូមនិយាយថា៖ “កូនរលូតប្រសើរជាងអ្នកនោះទៅទៀត!”។
តើមនុស្សនេះឬ ដែលធ្វើឲ្យពិភពលោកបានដូចជាទីរហោស្ថាន ហើយរំលំទីក្រុងនានារបស់វា ដែលមិនលែងពួកអ្នកទោសឲ្យទៅផ្ទះវិញនោះ?’។
រីឯអ្នកវិញ អ្នកត្រូវបានបោះចោលចេញពីផ្នូររបស់អ្នកដូចមែកដែលគួរឲ្យខ្ពើម ក៏ត្រូវបានគ្របបាំងដោយអ្នកដែលត្រូវគេសម្លាប់ ជាអ្នកដែលត្រូវគេចាក់ដោយដាវ ដែលធ្លាក់ទៅក្នុងរណ្ដៅសម្បូរថ្ម គឺដូចជាសាកសពដែលត្រូវគេជាន់ឈ្លី។
‘តើអ្នកមានការអ្វីនៅទីនេះ ហើយតើអ្នកមាននរណានៅទីនេះ បានជាអ្នកដាប់លុងផ្នូរសម្រាប់ខ្លួននៅទីនេះដូច្នេះ? អ្នកបានដាប់លុងផ្នូររបស់ខ្លួននៅកន្លែងខ្ពស់ គឺចាំងលំនៅសម្រាប់ខ្លួននៅក្នុងថ្ម។