អ្នកដែលពេញដោយភាពអ៊ូអរ ជាទីក្រុងអ៊ូអែ ជាតំបន់រីករាយអើយ អ្នកដែលត្រូវគេសម្លាប់របស់អ្នក មិនមែនត្រូវគេសម្លាប់ដោយមុខដាវទេ ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។
អេសាយ 14:11 - ព្រះគម្ពីរខ្មែរសាកល ភាពឧត្ដុង្គឧត្ដមរបស់អ្នក និងសំឡេងពិណរបស់អ្នក ត្រូវបាននាំចុះមកស្ថានមនុស្សស្លាប់ ដង្កូវគំរង់ត្រូវបានក្រាលនៅក្រោមអ្នក ដង្កូវស៊ីសាកសពគ្របដណ្ដប់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសេចក្ដីរុងរឿងឧត្តមរបស់អ្នក បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់អ្នកផង មានដង្កូវក្រាលក្រោមឯង និងមានដង្កូវគ្របដណ្តប់ឯងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង ស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនឹងមានដង្កូវគ្របដណ្តប់ឯងដែរ។ អាល់គីតាប ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង នរ៉កា ដោយមានសំឡេងពិណកំដរផង ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។ |
អ្នកដែលពេញដោយភាពអ៊ូអរ ជាទីក្រុងអ៊ូអែ ជាតំបន់រីករាយអើយ អ្នកដែលត្រូវគេសម្លាប់របស់អ្នក មិនមែនត្រូវគេសម្លាប់ដោយមុខដាវទេ ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។
ហេតុនេះហើយបានជាស្ថានមនុស្សស្លាប់ពង្រីកបំពង់ករបស់វា ហើយហាមាត់របស់វាដោយគ្មានដែនកំណត់ រីឯពួកអភិជនរបស់យេរូសាឡិម និងហ្វូងមនុស្សរបស់នាង ព្រមទាំងពួកតម្លង់គេ និងពួកឡូឡាសប្បាយដែលនៅក្នុងនាង ក៏ចុះទៅស្ថាននោះ។
ដ្បិតសត្វល្អិតនឹងស៊ីគេដូចជាសម្លៀកបំពាក់ ហើយដង្កូវនឹងស៊ីគេដូចជារោមចៀម ប៉ុន្តែសេចក្ដីសុចរិតយុត្តិធម៌របស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសង្គ្រោះរបស់យើងក៏មាននៅរហូតដល់គ្រប់ជំនាន់”។
“ពួកគេនឹងចេញទៅមើលសាកសពរបស់ពួកមនុស្សដែលបះបោរនឹងយើង។ ជាការពិត ដង្កូវរបស់សាកសពទាំងនោះមិនចេះងាប់ ហើយភ្លើងលើវាមិនចេះរលត់ គឺវានឹងក្លាយជាទីខ្ពើមរអើមដល់មនុស្សទាំងអស់”៕៚