ពីព្រោះពួកគេបានរត់គេចពីដាវ គឺពីដាវដែលហូតចេញ ពីធ្នូដែលយឹតជាស្រេច និងពីបន្ទុកនៃសង្គ្រាម។
អេសាយ 13:15 - ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលត្រូវគេរកឃើញនឹងត្រូវបានចាក់ទម្លុះ អស់អ្នកដែលត្រូវគេចាប់បាននឹងដួលដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទម្លុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាត្រូវគេប្រទះឃើញ អ្នកនោះនឹងស្លាប់ដោយមុខព្រួញ ហើយអ្នកណាត្រូវគេតាមទាន់ អ្នកនោះនឹងស្លាប់ដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទំលុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ អាល់គីតាប អ្នកណាត្រូវគេប្រទះឃើញ អ្នកនោះនឹងស្លាប់ដោយមុខព្រួញ ហើយអ្នកណាត្រូវគេតាមទាន់ អ្នកនោះនឹងស្លាប់ដោយមុខដាវ។ |
ពីព្រោះពួកគេបានរត់គេចពីដាវ គឺពីដាវដែលហូតចេញ ពីធ្នូដែលយឹតជាស្រេច និងពីបន្ទុកនៃសង្គ្រាម។