បណ្ដាមេដឹកនាំរបស់អ្នកជាអ្នកបះបោរ និងជាគូកនរបស់ពួកចោរ; ពួកគេគ្រប់គ្នាស្រឡាញ់សំណូក ហើយដេញតាមជំនូន ពួកគេមិនរកយុត្តិធម៌ឲ្យកូនកំព្រា ហើយរឿងក្ដីរបស់ស្ត្រីមេម៉ាយក៏មិនមកនៅចំពោះពួកគេដែរ។
អេសាយ 1:5 - ព្រះគម្ពីរខ្មែរសាកល ម្ដេចក៏អ្នករាល់គ្នាបន្តការបះបោរ ហើយត្រូវវាយទៀតដូច្នេះ? ក្បាលទាំងមូលឈឺហើយ ចិត្តទាំងមូលក៏ល្វើយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់? ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ? ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា ត្រង់កន្លែងណាទៀតទេ ព្រោះអ្នករាល់គ្នានៅតែបះបោរ ប្រឆាំងនឹងយើងជានិច្ច។ ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាចង់ត្រូវរំពាត់ទៀតធ្វើអី បានជាចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផងហើយ អាល់គីតាប យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា ត្រង់កន្លែងណាទៀតទេ ព្រោះអ្នករាល់គ្នានៅតែបះបោរ ប្រឆាំងនឹងយើងជានិច្ច។ ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។ |
បណ្ដាមេដឹកនាំរបស់អ្នកជាអ្នកបះបោរ និងជាគូកនរបស់ពួកចោរ; ពួកគេគ្រប់គ្នាស្រឡាញ់សំណូក ហើយដេញតាមជំនូន ពួកគេមិនរកយុត្តិធម៌ឲ្យកូនកំព្រា ហើយរឿងក្ដីរបស់ស្ត្រីមេម៉ាយក៏មិនមកនៅចំពោះពួកគេដែរ។
កូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គដែលអ្នករាល់គ្នាបានបះបោរយ៉ាងខ្លាំងវិញចុះ!
គ្មានអ្នកស្រុកនិយាយថា៖ “ខ្ញុំមានជំងឺ” ទៀតឡើយ ប្រជាជនដែលរស់នៅទីនោះនឹងត្រូវបានលើកលែងទោសចំពោះអំពើទុច្ចរិត៕
រីឯប្រជាជននេះមិនបានត្រឡប់មករកព្រះអង្គដែលបានវាយពួកគេ ក៏មិនបានស្វែងរកព្រះយេហូវ៉ានៃពលបរិវារដែរ។
ម៉ាណាសេនឹងស៊ីអេប្រាអិម ហើយអេប្រាអិមនឹងស៊ីម៉ាណាសេ ហើយពួកគេនឹងប្រឆាំងនឹងយូដាជាមួយគ្នា។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត៕