នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃដែលរុំលើប្រជាជាតិទាំងអស់ និងរបាំងដែលលាតលើប្រជាជាតិទាំងអស់។
ហេព្រើរ 9:3 - ព្រះគម្ពីរខ្មែរសាកល នៅខាងក្រោយវាំងននទីពីរនៃព្រះពន្លា មានផ្នែកដែលហៅថាទីវិសុទ្ធបំផុត Khmer Christian Bible រីឯនៅខាងក្រោយវាំងននទីពីរ មានផ្នែកមួយទៀតដែលហៅថាទីបរិសុទ្ធបំផុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងក្រោយវាំងននទីពីរ គឺជាផ្នែកទីពីរហៅថា ទីបរិសុទ្ធបំផុត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីសក្ការៈបំផុត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងក្រោយវាំងននទី២ មានកន្លែងហៅថា ទីបរិសុទ្ធបំផុត អាល់គីតាប បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានជំរំសក្ការៈមួយទៀតហៅថា “ទីសក្ការៈបំផុត”។ |
នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃដែលរុំលើប្រជាជាតិទាំងអស់ និងរបាំងដែលលាតលើប្រជាជាតិទាំងអស់។
ពេលនោះ មើល៍! វាំងននក្នុងព្រះវិហារបានរហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម។ ផែនដីក៏រញ្ជួយ ថ្មដាប្រេះដាច់ពីគ្នា
សេចក្ដីសង្ឃឹមដែលយើងមាននេះ ដូចជាយុថ្កានៃព្រលឹង ដែលប្រាកដប្រជា និងមាំមួន ព្រមទាំងចូលទៅខាងក្នុងវាំងនន
រីឯផ្នែកទីពីរវិញ មានតែមហាបូជាចារ្យប៉ុណ្ណោះដែលអាចចូលទៅបានក្នុងមួយឆ្នាំម្ដង គឺមិនមែនដោយគ្មានឈាមទេ; ឈាមនោះថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់បាបដែលប្រជាជនបានប្រព្រឹត្តដោយគ្មានចេតនា។
ព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ការនេះថា ផ្លូវចូលទៅក្នុងទីវិសុទ្ធបំផុតមិនទាន់ត្រូវបានសម្ដែង ដរាបណាព្រះពន្លាទីមួយនៅតែនៅស្ថិតស្ថេរនៅឡើយ។