ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ហេព្រើរ 7:17 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គត្រូវបានធ្វើបន្ទាល់ថា: “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។ Khmer Christian Bible ដ្បិតមានសេចក្ដីបន្ទាល់ថា៖ «ព្រះអង្គជាសង្ឃដូចលោកម៉ិលគីស្សាដែកអស់កល្បជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានបន្ទាល់ពីព្រះអង្គថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានសេចក្ដីបន្ទាល់ពីទ្រង់ថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» អាល់គីតាប ដ្បិតគីតាបបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា«អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក»។ |
ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ដូចដែលព្រះអង្គមានបន្ទូលនៅកន្លែងមួយទៀតថា:“អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ជាកន្លែងដែលព្រះយេស៊ូវជាអ្នកនាំមុខបានយាងចូលទៅជំនួសយើង ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែកដោយបានត្រឡប់ជាមហាបូជាចារ្យជារៀងរហូត៕
ដោយហេតុនេះ ប្រសិនបើអាចដល់ភាពគ្រប់លក្ខណ៍បាន តាមរយៈមុខងារជាបូជាចារ្យខាងពួកលេវីមែន——ដ្បិតនៅក្រោមមុខងារនេះឯង ដែលប្រជាជនបានទទួលក្រឹត្យវិន័យ——ចុះនៅតែមានតម្រូវការអ្វីឲ្យបូជាចារ្យមួយទៀតលេចឡើងក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក គឺមិនមែនហៅថាបូជាចារ្យក្នុងលំដាប់ថ្នាក់របស់អើរ៉ុនវិញ?
ការនេះរឹតតែច្បាស់ទៅទៀត ប្រសិនបើមានបូជាចារ្យម្នាក់ផ្សេងទៀតលេចឡើងក្នុងដំណូចដូចម៉ិលគីស្សាដែក
រីឯព្រះយេស៊ូវវិញ បានធ្វើជាបូជាចារ្យដោយមានការស្បថធានាពីព្រះអង្គដែលមានបន្ទូលនឹងព្រះអង្គថា: “ព្រះអម្ចាស់បានស្បថ ហើយមិនស្ដាយក្រោយទេ គឺ ‘អ្នកជាបូជាចារ្យជារៀងរហូត ’”។