ដ្បិតសេចក្ដីសំខាន់ជាងគេក្នុងសេចក្ដីដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា ជាសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថា ព្រះគ្រីស្ទបានសុគតជំនួសបាបរបស់យើង ស្របតាមព្រះគម្ពីរ
ហេព្រើរ 5:3 - ព្រះគម្ពីរខ្មែរសាកល ហើយដោយព្រោះហេតុនេះ លោកត្រូវតែថ្វាយយញ្ញបូជាសម្រាប់បាបដើម្បីខ្លួនឯង ដូចដែលលោកថ្វាយដើម្បីប្រជាជនយ៉ាងនោះដែរ។ Khmer Christian Bible ហេតុនេះហើយបានជាគាត់ត្រូវថ្វាយតង្វាយសម្រាប់បាបរបស់គាត់ ដូចដែលថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជនដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយហេតុនេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួនលោកផ្ទាល់ ក៏ដូចជាសម្រាប់អំពើបាបរបស់ប្រជាជនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឲ្យខ្លួនលោកផ្ទាល់ និងប្រជារាស្ត្ររួចពីបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយហេតុនោះ បានជាលោកត្រូវថ្វាយដង្វាយ ដោយព្រោះបាបរបស់ខ្លួនលោក ដូចជាតែងថ្វាយ ដោយព្រោះបាបនៃបណ្តាជនដែរ អាល់គីតាប ហើយដោយគាត់ទន់ខ្សោយ ដូច្នេះ គាត់ត្រូវធ្វើគូរបានសម្រាប់ឲ្យខ្លួនគាត់ផ្ទាល់ និងប្រជារាស្ដ្ររួចពីបាប។ |
ដ្បិតសេចក្ដីសំខាន់ជាងគេក្នុងសេចក្ដីដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា ជាសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថា ព្រះគ្រីស្ទបានសុគតជំនួសបាបរបស់យើង ស្របតាមព្រះគម្ពីរ
រីឯព្រះអង្គនេះវិញ ព្រះអង្គបានថ្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់បាប ក៏គង់ចុះនៅខាងស្ដាំព្រះ
ព្រះអង្គមិនចាំបាច់ថ្វាយយញ្ញបូជារៀងរាល់ថ្ងៃដូចមហាបូជាចារ្យឯទៀតដែលត្រូវថ្វាយយញ្ញបូជាសម្រាប់បាបរបស់ខ្លួនជាមុន រួចមកទើបថ្វាយយញ្ញបូជាសម្រាប់បាបរបស់ប្រជាជនវិញនោះទេ ដ្បិតព្រះអង្គបានធ្វើការនេះម្ដងជាសម្រេច កាលព្រះអង្គបានថ្វាយអង្គទ្រង់។
រីឯផ្នែកទីពីរវិញ មានតែមហាបូជាចារ្យប៉ុណ្ណោះដែលអាចចូលទៅបានក្នុងមួយឆ្នាំម្ដង គឺមិនមែនដោយគ្មានឈាមទេ; ឈាមនោះថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់បាបដែលប្រជាជនបានប្រព្រឹត្តដោយគ្មានចេតនា។