ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។
ហេព្រើរ 3:4 - ព្រះគម្ពីរខ្មែរសាកល ដ្បិតគ្រប់ទាំងផ្ទះតែងតែមានអ្នកណាម្នាក់សាងសង់ឡើង រីឯអ្នកដែលសាងសង់របស់សព្វសារពើ គឺព្រះ។ Khmer Christian Bible ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានអ្នកសង់ឡើង ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានបង្កើតរបស់សព្វសារពើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ដ្បិតគ្រប់ផ្ទះតែងមានគេធ្វើ តែអ្នកដែលបានធ្វើអ្វីៗទាំងអស់ គឺជាព្រះ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ អាល់គីតាប ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯអុលឡោះវិញ ទ្រង់បានសង់គ្រប់អ្វីៗទាំងអស់។ |
ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។
ជាការពិត ព្រះយេស៊ូវត្រូវបានរាប់ថាស័ក្ដិសមនឹងទទួលសិរីរុងរឿងលើសជាងម៉ូសេទៅទៀត ដូចដែលអ្នកសង់ផ្ទះមានកិត្តិយសលើសជាងផ្ទះនោះដែរ
ម៉ូសេបានស្មោះត្រង់ក្នុងដំណាក់ទាំងមូលរបស់ព្រះក្នុងនាមជាអ្នកបម្រើ ដើម្បីជាទីបន្ទាល់ចំពោះសេចក្ដីដែលរៀបនឹងត្រូវបានថ្លែង