Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 3:3 - ព្រះគម្ពីរខ្មែរសាកល

3 ជាការពិត ព្រះយេស៊ូវ​ត្រូវបាន​រាប់ថាស័ក្ដិសម​នឹង​ទទួល​សិរីរុងរឿង​លើស​ជាង​ម៉ូសេ​ទៅទៀត ដូចដែល​អ្នកសង់ផ្ទះ​មាន​កិត្តិយស​លើសជាង​ផ្ទះ​នោះ​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 អ្នក​សង់​ផ្ទះ​មាន​កិត្តិយស​ប្រសើរ​ជាង​ផ្ទះ​ជា​យ៉ាង​ណា​ ព្រះយេស៊ូ​ក៏​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​សិរី​រុងរឿង​ប្រសើរ​ជាង​លោក​ម៉ូសេ​ជា​យ៉ាង​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អ្នក​សង់​ផ្ទះ​មាន​កិត្តិ‌យស​លើស​ជាង​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូវ​ក៏​គួរ​នឹង​ទទួល​សិរីល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​សង់​ផ្ទះ​មាន​កិត្តិយស​ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា ព្រះ‌យេស៊ូ​ក៏​គួរ​នឹង​ទទួល​សិរី‌រុងរឿង​ប្រសើរ​លើស​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ដែល​មនុស្ស​សង់​ផ្ទះ​តែង​មាន​កេរ្តិ៍​ឈ្មោះ លើស​ជាង​ផ្ទះ​នោះ​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​រាប់​ជា​គួរ​នឹង​សិរី‌ល្អ លើស​ជាង​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​សង់​ផ្ទះ​មាន​កិត្ដិយស ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា អ៊ីសា​ក៏​គួរ​នឹង​ទទួល​សិរី‌រុង‌រឿង ប្រសើរ​លើស​ណាពី​ម៉ូសា​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង




ហេព្រើរ 3:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

“ដៃ​របស់​សូរ៉ូបាបិល​បាន​ចាក់គ្រឹះ​ដំណាក់​នេះ ហើយ​ដៃ​របស់គាត់​នឹង​បង្ហើយ​ផង”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នករាល់គ្នា​។


ខ្ញុំ​ប្រាប់​អ្នក​ទៀត​ថា អ្នក​គឺ​ពេត្រុស ខ្ញុំ​នឹង​សាងសង់​ក្រុមជំនុំ​របស់ខ្ញុំ​នៅលើ​ថ្មដា​នេះ ហើយ​ទ្វារនៃ​ស្ថានមនុស្សស្លាប់​នឹង​មិន​ឈ្នះ​ក្រុមជំនុំនេះ​ឡើយ​។


ជាការពិត យើង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​។ អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះ និង​ជា​អគារ​របស់​ព្រះ​។


ប្រសិនបើ​ការងារបម្រើ​ខាង​សេចក្ដីស្លាប់ ដែល​ត្រូវបាន​ឆ្លាក់​ជា​អក្សរ​លើ​បន្ទះថ្ម បាន​ប្រកបដោយ​សិរីរុងរឿង រហូតដល់​កូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹងមើល​មុខ​ម៉ូសេ​បាន ដោយសារតែ​រស្មីរុងរឿង​ពី​មុខ​របស់​លោក​ដែល​រមែងតែងតែ​សាបសូន្យ​យ៉ាងដូច្នោះទៅហើយ


ព្រះអង្គ​ជា​ក្បាល​របស់​រូបកាយ ដែល​ជា​ក្រុមជំនុំ ព្រះអង្គ​ជា​ដើមដំបូង ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ដើម្បីឲ្យ​ព្រះអង្គ​បានជា​ទីមួយ​ក្នុងចំណោម​របស់​សព្វសារពើ


យ៉ាងណាមិញ យើង​ឃើញ​ព្រះយេស៊ូវ​ដែលត្រូវបាន​ធ្វើឲ្យទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ ដោយសារតែ​ទុក្ខលំបាក​នៃ​សេចក្ដីស្លាប់ រួច​បាន​ទទួល​សិរីរុងរឿង និង​កិត្តិយស​ពាក់ជាមកុដ ដើម្បីឲ្យ​ព្រះអង្គ​បាន​ភ្លក់​សេចក្ដីស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដោយ​ព្រះគុណ​របស់​ព្រះ​។


ដ្បិត​គ្រប់ទាំង​ផ្ទះ​តែងតែ​មាន​អ្នកណា​ម្នាក់​សាងសង់ឡើង រីឯ​អ្នក​ដែល​សាងសង់​របស់​សព្វសារពើ គឺ​ព្រះ​។


រីឯ​ព្រះ​គ្រីស្ទ​វិញ ព្រះអង្គទ្រង់ស្មោះត្រង់​ក្នុងនាមជា​កូន​ដែល​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះអង្គ​។ គឺ​យើងរាល់គ្នា​ហើយ ជា​ដំណាក់​របស់​ព្រះ ប្រសិនបើ​យើង​កាន់ខ្ជាប់​នូវ​ការជឿជាក់ និង​មោទនភាព​ចំពោះ​សេចក្ដីសង្ឃឹម​របស់យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម