ទេ ផ្ទុយទៅវិញ ខ្ញុំចង់និយាយថា អ្វីដែលគេថ្វាយជាយញ្ញបូជានោះ គេថ្វាយដល់អារក្ស មិនមែនដល់ព្រះទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកជាមួយពួកអារក្សឡើយ។
ហេព្រើរ 13:10 - ព្រះគម្ពីរខ្មែរសាកល យើងមានអាសនាមួយ ដែលអ្នកបម្រើនៅព្រះពន្លាគ្មានសិទ្ធិហូបពីអាសនានោះឡើយ។ Khmer Christian Bible យើងមានកន្លែងថ្វាយតង្វាយមួយដែលពួកអ្នកបម្រើនៅក្នុងរោងគ្មានសិទ្ធិបរិភោគអ្វីៗពីកន្លែងថ្វាយតង្វាយនោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមានអាសនៈមួយ ដែលពួកបូជាចារ្យធ្វើការក្នុងព្រះពន្លា* គ្មានសិទ្ធិនឹងយកតង្វាយពីអាសនៈនោះមកបរិភោគឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ អាល់គីតាប យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។ |
ទេ ផ្ទុយទៅវិញ ខ្ញុំចង់និយាយថា អ្វីដែលគេថ្វាយជាយញ្ញបូជានោះ គេថ្វាយដល់អារក្ស មិនមែនដល់ព្រះទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកជាមួយពួកអារក្សឡើយ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកដែលធ្វើការខាងព្រះវិហារ ហូបចំណីអាហារពីព្រះវិហារ ហើយអ្នកដែលចាំបម្រើនៅអាសនា ក៏ទទួលចំណែកពីអាសនាដែរ?
អ្វីដែលពួកបូជាចារ្យទាំងនោះបម្រើ ជានិមិត្តរូប និងជាស្រមោលនៃស្ថានសួគ៌ ដូចដែលនៅពេលរៀបនឹងបង្ហើយការសង់ព្រះពន្លា ម៉ូសេត្រូវព្រះដាស់តឿនថា:“ត្រូវប្រាកដថា អ្នកនឹងធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ”។