Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 13:10 - Khmer Christian Bible

10 ​យើង​មាន​កន្លែង​ថ្វាយ​តង្វាយ​មួយ​ដែល​ពួកអ្នកបម្រើ​នៅ​ក្នុង​រោង​គ្មាន​សិទ្ធិ​បរិភោគ​អ្វីៗ​ពី​កន្លែង​ថ្វាយ​តង្វាយ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 យើង​មាន​អាសនា​មួយ ដែល​អ្នក​បម្រើ​នៅ​ព្រះពន្លា​គ្មាន​សិទ្ធិ​ហូប​ពី​អាសនានោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យើង​មាន​អាសនា​មួយ ដែល​ពួក​អ្នក​បម្រើ​ក្នុង​រោង​ឧបោសថ គ្មាន​សិទ្ធិ​នឹង​បរិ‌ភោគ​ពីអាសនា​នោះ​បានឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជា‌ចារ្យ​ធ្វើ​ការ​ក្នុង​ព្រះ‌ពន្លា* គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 យើង​មាន​អាសនៈ​មួយ ដែល​ពួក​អ៊ីមុាំ​ធ្វើ​ការ​ក្នុង​ជំរំ‌សក្ការៈ​គ្មាន​សិទ្ធិ​នឹង​យក​ជំនូន​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 13:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេ​ ខ្ញុំ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​ថ្វាយ​ ​គឺ​ពួកគេ​ថ្វាយ​ដល់​អារក្ស​ មិន​មែន​ដល់​ព្រះជាម្ចាស់​ទេ​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​គូកន​របស់​អារក្ស​ឡើយ​


អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា​ ពួកអ្នក​ធ្វើ​ការ​បម្រើ​ព្រះវិហារ​ គេ​បរិភោគ​អាហារ​ពី​ព្រះវិហារ​ រីឯ​ពួកអ្នក​រង់​ចាំ​បម្រើ​កន្លែង​ថ្វាយ​តង្វាយ​ គេ​ក៏​បាន​ទទួល​ចំណែក​ពី​កន្លែង​ថ្វាយ​តង្វាយ​ដែរ​


គឺ​ពួកគេ​បម្រើ​ទៅ​តាម​គំរូ​ និង​លំនាំ​នៅ​ស្ថាន​សួគ៌​ ស្របតាម​ព្រះ​បន្ទូល​ដែល​លោក​ម៉ូសេ​បាន​ទទួល​នៅ​ពេល​គាត់​កំពុង​រៀប​នឹង​សង់​រោង​ គឺ​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​ អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទៅ​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅ​លើ​ភ្នំ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម