“កាលណាអ្នករាល់គ្នាឃើញយេរូសាឡិមត្រូវកងទ័ពឡោមព័ទ្ធ ពេលនោះចូរដឹងថាការហិនវិនាសរបស់ទីក្រុងនោះជិតដល់ហើយ។
ហេព្រើរ 11:30 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ កំពែងក្រុងយេរីខូរបានរលំ ដោយត្រូវបានឡោមព័ទ្ធប្រាំពីរថ្ងៃ។ Khmer Christian Bible ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំបន្ទាប់ពីពួកអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំ ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញអស់ប្រាំពីរថ្ងៃ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយសារសេចក្ដីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ អាល់គីតាប ដោយសារជំនឿ ជនជាតិអ៊ីស្រអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។ |
“កាលណាអ្នករាល់គ្នាឃើញយេរូសាឡិមត្រូវកងទ័ពឡោមព័ទ្ធ ពេលនោះចូរដឹងថាការហិនវិនាសរបស់ទីក្រុងនោះជិតដល់ហើយ។