ព្រះអង្គក៏នាំគាត់ចេញទៅខាងក្រៅ ហើយមានបន្ទូលថា៖ “ចូរមើលទៅមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់ផ្កាយទាំងនោះបាន!”។ ព្រះអង្គមានបន្ទូលនឹងគាត់ទៀតថា៖ “ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។
ហេព្រើរ 11:12 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពីមនុស្សម្នាក់ដែលហាក់ដូចជាស្លាប់ហើយ មានមនុស្សជាច្រើនកើតមក ដែលច្រើនសន្ធឹកដូចផ្កាយលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់។ Khmer Christian Bible ដូច្នេះ មានមនុស្សច្រើនឥតគណនាដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់ បានកើតពីមនុស្សតែម្នាក់ដែលដូចជាស្លាប់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាមានមនុស្សជាច្រើន ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនអស់ បានកើតចេញមកពីមនុស្សតែម្នាក់ ដែលលោកទុកដូចជាស្លាប់ទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។ អាល់គីតាប ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ដែលចាស់ជិតស្លាប់ទៅហើយនោះផង។ |
ព្រះអង្គក៏នាំគាត់ចេញទៅខាងក្រៅ ហើយមានបន្ទូលថា៖ “ចូរមើលទៅមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់ផ្កាយទាំងនោះបាន!”។ ព្រះអង្គមានបន្ទូលនឹងគាត់ទៀតថា៖ “ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។
យើងនឹងឲ្យពរអ្នកយ៉ាងបរិបូរជាប្រាកដ ហើយនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឲ្យច្រើនឡើងដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ នោះពូជពង្សរបស់អ្នកនឹងយកទ្វារក្រុងរបស់ខ្មាំងសត្រូវជាកម្មសិទ្ធិ។
យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក
ក៏ប៉ុន្ដែព្រះអង្គបានមានបន្ទូលថា: ‘យើងប្រាកដជាប្រព្រឹត្តល្អដល់អ្នក ហើយយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រដែលរាប់មិនអស់ដោយព្រោះមានច្រើនពេក’”។
អ៊ីស្រាអែលអើយ ទោះបីជាប្រជាជនរបស់អ្នកមានច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក៏ដោយ ក៏មានសំណល់នៃពួកគេតែបន្តិចប៉ុណ្ណោះដែលនឹងត្រឡប់មកវិញ។ ការបំផ្លាញត្រូវបានកំណត់ហើយ ទាំងជន់លិចដោយសេចក្ដីយុត្តិធម៌ផង
ពូជពង្សរបស់អ្នកនឹងបានច្រើនដូចខ្សាច់ កូនចៅពីខ្លួនរបស់អ្នកនឹងបានច្រើនដូចគ្រាប់ខ្សាច់; ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានកាត់ចេញឡើយ ក៏មិនត្រូវបានបំផ្លាញពីមុខយើងដែរ”។
រីឯអេសាយក៏ស្រែកអំពីអ៊ីស្រាអែលថា: “ទោះបីជាកូនចៅអ៊ីស្រាអែល មានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក៏ដោយ ក៏មានសំណល់តែបន្តិចប៉ុណ្ណោះដែលនឹងបានសង្គ្រោះ។
ហើយវានឹងចេញទៅបោកបញ្ឆោតប្រជាជាតិនានានៅជ្រុងទាំងបួននៃផែនដី គឺកុក និងម៉ាកុក ដើម្បីប្រមូលពួកគេមកក្នុងសង្គ្រាម។ ពួកគេមានចំនួនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។