ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 9:3 - ព្រះគម្ពីរខ្មែរសាកល

នាង​បាន​ចាត់​ពួក​អ្នកបម្រើស្រី​របស់ខ្លួន​ឲ្យទៅ ក៏​ស្រែកហៅ​ពី​កន្លែងខ្ពស់បំផុត​នៃ​ទីក្រុង ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាន​ទាំង​ចាត់​ពួក​ស្រី​បម្រើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​ថា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ប្រាជ្ញា​ញាណ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង​ថា:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាន​ទាំង​ចាត់​ពួក​ស្រី​បំរើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​ថា

សូមមើលជំពូក

អាល់គីតាប

ប្រាជ្ញា​ញាណ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង​ថា:

សូមមើលជំពូក



សុភា‌សិត 9:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​ប្រទាន​ព្រះបន្ទូល​; ពួកស្ត្រីដែល​ប្រកាសដំណឹងល្អ​ជា​ក្រុម​ដ៏ធំ​។


នាង​អង្គុយ​នៅ​មាត់ទ្វារ​ផ្ទះ​របស់ខ្លួន នៅលើ​កៅអី ត្រង់​កន្លែងខ្ពស់​នៃ​ទីក្រុង


“អ្នកណា​ជា​មនុស្សខ្វះចំណេះដឹង ចូរឲ្យ​អ្នកនោះ​បែរចូលមក​ទីនេះ​!”។ នាង​និយាយ​ទៅ​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​ថា​៖


ដូច្នេះ ចូរ​ចេញទៅ​ឯ​ផ្លូវសំខាន់ៗ ហើយ​អញ្ជើញ​អ្នកណាក៏ដោយដែល​អ្នករាល់គ្នា​ឃើញ ឲ្យ​ចូលរួមក្នុងពិធីមង្គលការ​ចុះ’។


ហេតុនេះហើយបានជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះ​ក៏​មានបន្ទូល​ដែរ​ថា​: ‘យើង​នឹង​ចាត់​បណ្ដា​ព្យាការី និង​សាវ័ក​ឲ្យទៅ​រក​ពួកគេ ហើយ​ពួកគេ​នឹង​សម្លាប់​អ្នកខ្លះ និង​បៀតបៀន​អ្នកខ្លះ​ពីចំណោម​អ្នកទាំងនោះ’។


លុះដល់​ម៉ោង​ជប់លៀង លោក​ក៏​ចាត់​បាវបម្រើ​ម្នាក់​ឲ្យទៅ​ប្រាប់​ពួក​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ថា​: ‘សូមអញ្ជើញ​មក ដ្បិត​ពិធីជប់លៀង​បាន​រៀបចំជាស្រេច​ហើយ​!’។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។


នៅ​ថ្ងៃចុងបញ្ចប់​នៃ​ពិធីបុណ្យ ជា​ថ្ងៃ​ដ៏សំខាន់ ព្រះយេស៊ូវ​ទ្រង់​ក្រោកឈរ ហើយ​ស្រែកឡើង​ថា​៖“ប្រសិនបើ​អ្នកណា​ស្រេក ចូរ​មករក​ខ្ញុំ​ហើយ​ផឹក​ចុះ​។


តើ​គេ​អាច​ចេញទៅ​ប្រកាស​យ៉ាងដូចម្ដេច លើកលែងតែ​គេ​ត្រូវបាន​ចាត់ឲ្យទៅ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ជើង​របស់​អ្នក​ដែល​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ស្រស់ស្អាត​ណាស់ហ្ន៎​!”។