សុភាសិត 9:14 - ព្រះគម្ពីរខ្មែរសាកល នាងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន នៅលើកៅអី ត្រង់កន្លែងខ្ពស់នៃទីក្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង អាល់គីតាប ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង |
នាងបានចាត់ពួកអ្នកបម្រើស្រីរបស់ខ្លួនឲ្យទៅ ក៏ស្រែកហៅពីកន្លែងខ្ពស់បំផុតនៃទីក្រុង ថា៖