ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលយ៉ូសែបចូលទៅក្នុងផ្ទះដើម្បីធ្វើការងាររបស់គាត់ គ្មានមនុស្សណាម្នាក់ក្នុងពួកអ្នកផ្ទះនៅក្នុងផ្ទះឡើយ
សុភាសិត 7:9 - ព្រះគម្ពីរខ្មែរសាកល គឺនៅពេលថ្ងៃលិច នៅពេលល្ងាច នៅពាក់កណ្ដាលយប់ងងឹតសូន្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅពេលព្រលប់ កាលពន្លឺនៅព្រឹលៗនៅឡើយ ឬនៅពេលពាក់កណ្ដាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្តាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ អាល់គីតាប ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ |
ថ្ងៃមួយមានកើតឡើងដូច្នេះ: នៅពេលយ៉ូសែបចូលទៅក្នុងផ្ទះដើម្បីធ្វើការងាររបស់គាត់ គ្មានមនុស្សណាម្នាក់ក្នុងពួកអ្នកផ្ទះនៅក្នុងផ្ទះឡើយ
ពេលនោះ មើល៍! មានស្ត្រីម្នាក់មកជួបគាត់ ដោយសម្លៀកបំពាក់ជាស្ត្រីពេស្យា ទាំងមានឧបាយកលក្នុងចិត្ត។
កុំចូលរួមក្នុងកិច្ចការនៃសេចក្ដីងងឹតដែលមិនបង្កើតផលឡើយ ផ្ទុយទៅវិញ ចូរលាតត្រដាងការទាំងនោះចុះ