មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
សុភាសិត 6:2 - ព្រះគម្ពីរខ្មែរសាកល ហើយអ្នកបានជាប់អន្ទាក់ដោយសម្ដីពីមាត់អ្នក ឬត្រូវបានចាប់ដោយសម្ដីពីមាត់អ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសម្ដីដែលចេញពីមាត់ឯងមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សម្ដីក្នុងរឿងនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសំដីដែលចេញពីមាត់ឯងមក អាល់គីតាប ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សំដីក្នុងរឿងនេះ |
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។
កូនរបស់ខ្ញុំអើយ ប្រសិនបើអ្នកបានធានាឲ្យអ្នកជិតខាងរបស់អ្នក ប្រសិនបើអ្នកបានចាប់ដៃសន្យាឲ្យជនមិនស្គាល់
នោះកូនរបស់ខ្ញុំអើយ ចូរធ្វើដូច្នេះ ដើម្បីរំដោះខ្លួនចេញចុះ ដ្បិតអ្នកបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកជិតខាងរបស់អ្នកហើយ ដូច្នេះចូរទៅបន្ទាបខ្លួន ហើយអង្វរអ្នកជិតខាងរបស់អ្នកចុះ;