Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:1 - ព្រះគម្ពីរខ្មែរសាកល

1 កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​អ្នក​បាន​ធានា​ឲ្យ​អ្នកជិតខាង​របស់អ្នក ប្រសិនបើ​អ្នក​បាន​ចាប់ដៃសន្យា​ឲ្យ​ជនមិនស្គាល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​អើយ ប្រសិន​បើ​ឯង បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង ប្រសិន​បើ​ឯងបាន​សន្យា​ជំនួស​អ្នក​ដទៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កូន​អើយ ប្រសិន​បើ​កូន​ធានា​បងប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កូន​អើយ បើ​ឯង​បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង បើ​ឯង​បាន​ចាប់​ដៃ​សន្យា​ជំនួស​អ្នក​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កូន​អើយ ប្រសិន​បើ​កូន​ធានា​បង​ប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ

សូមមើលជំពូក ចម្លង




សុភា‌សិត 6:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ផ្ទាល់​នឹង​ធានា​សុវត្ថិភាព​របស់វា​; លោកឪពុក​អាច​ទារ​វា​ពី​ដៃ​របស់ខ្ញុំ​បាន​។ បើសិន​ខ្ញុំ​មិន​នាំ​វា​មក​ជូន​លោកឪពុក ហើយ​ដាក់​វា​នៅចំពោះ​លោកឪពុក​ទេ នោះ​ខ្ញុំ​នឹង​មានបាប​ចំពោះ​លោកឪពុក​អស់មួយជីវិត​។


អ្នកដែល​ធានា​ឲ្យ​ជនមិនស្គាល់ តែងតែរងទុក្ខ រីឯ​អ្នកដែល​ស្អប់​ការចាប់ដៃសន្យា នឹង​មានសុវត្ថិភាព​។


មនុស្ស​ខ្វះ​វិចារណញ្ញាណ​ចាប់ដៃសន្យា ហើយ​ធានា​នៅមុខ​អ្នកជិតខាង​របស់ខ្លួន​។


ចំពោះ​អ្នកដែល​ធានា​ឲ្យ​ជនមិនស្គាល់ ចូរ​យក​សម្លៀកបំពាក់​របស់គាត់ ចំពោះ​អ្នកដែល​ធានា​ឲ្យ​ស្រីក្រៅ ចូរ​យករបស់បញ្ចាំ​ចុះ​។


កុំ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​ចាប់ដៃសន្យា ឬ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​ធានា​បំណុល​ឡើយ​។


ចំពោះ​អ្នកដែល​ធានា​ឲ្យ​ជនមិនស្គាល់ ចូរ​យក​សម្លៀកបំពាក់​របស់គាត់​; ចំពោះ​អ្នកដែល​ធានា​ឲ្យ​ស្រីក្រៅ ចូរ​យករបស់បញ្ចាំ​ចុះ​។


ហើយ​អ្នក​បាន​ជាប់អន្ទាក់​ដោយ​សម្ដី​ពី​មាត់​អ្នក ឬ​ត្រូវបាន​ចាប់​ដោយ​សម្ដី​ពី​មាត់​អ្នក


ព្រះអង្គ​បាន​បោះបង់ចោល​វង្សត្រកូល​យ៉ាកុប​ប្រជារាស្ត្រ​របស់ព្រះអង្គ ពីព្រោះ​ពួកគេ​ពេញ​ដោយទំនៀមទម្លាប់​ពី​ទិសខាងកើត គឺ​ពួកគេ​មើលជោគរាសី​ដូចជា​ជនជាតិភីលីស្ទីន ព្រមទាំង​ចងសម្ពន្ធមិត្ត​ជាមួយ​ជនបរទេស​។


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម