ព្រះអង្គទ្រង់ធ្វើឲ្យព្រលឹងរបស់ខ្ញុំបានដូចដើមវិញ ព្រះអង្គទ្រង់នាំខ្ញុំតាមផ្លូវនៃសេចក្ដីសុចរិត ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
សុភាសិត 4:11 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានណែនាំអ្នកអំពីផ្លូវនៃប្រាជ្ញា ក៏បាននាំអ្នកឲ្យដើរតាមគន្លងនៃសេចក្ដីទៀងត្រង់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា អញបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រកនៃសេចក្ដីទៀងត្រង់ អាល់គីតាប ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ |
ព្រះអង្គទ្រង់ធ្វើឲ្យព្រលឹងរបស់ខ្ញុំបានដូចដើមវិញ ព្រះអង្គទ្រង់នាំខ្ញុំតាមផ្លូវនៃសេចក្ដីសុចរិត ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
នេះគឺដើម្បីឲ្យអ្នកបានដើរក្នុងផ្លូវរបស់មនុស្សល្អ ហើយបានរក្សាគន្លងរបស់មនុស្សសុចរិត។
ពេលនោះ ឪពុកបានណែនាំ ហើយប្រាប់ខ្ញុំថា៖ “ចូរឲ្យចិត្តរបស់កូនកាន់ខ្ជាប់នូវពាក្យរបស់ឪពុក ចូរកាន់តាមសេចក្ដីបង្គាប់របស់ឪពុក ហើយមានជីវិតរស់ចុះ។
ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌
ចូរស្ដាប់ចុះ! ដ្បិតខ្ញុំនិយាយអំពីសេចក្ដីល្អប្រសើរ បបូរមាត់របស់ខ្ញុំបើកបញ្ចេញសេចក្ដីទៀងត្រង់;
ពាក្យទាំងនេះសុទ្ធតែប្រាកដច្បាស់ដល់អ្នកដែលយល់ច្បាស់ ហើយសុទ្ធតែទៀងត្រង់ដល់អ្នកដែលរកឃើញចំណេះដឹង។
សាស្ដាមិនត្រឹមតែជាមនុស្សមានប្រាជ្ញាប៉ុណ្ណោះទេ លោកក៏បានបង្រៀនចំណេះដឹងដល់ប្រជាជន ហើយបានរិះគិត និងស្រាវជ្រាវ រួចបានរៀបរៀងសុភាសិតជាច្រើន។
និយាយថា៖ “ឱ មនុស្សដែលពេញដោយឧបាយកល និងសេចក្ដីអាក្រក់គ្រប់យ៉ាង ជាកូនមារ និងជាខ្មាំងសត្រូវនៃគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌អើយ! តើឯងមិនព្រមឈប់បង្វែរមាគ៌ាដ៏ត្រង់របស់ព្រះអម្ចាស់ទេឬ?