ប្រពន្ធដ៏មានគុណធម៌ជាមកុដរបស់ប្ដី រីឯប្រពន្ធដែលនាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជាជំងឺរលួយនៅក្នុងឆ្អឹងប្ដី។
សុភាសិត 31:29 - ព្រះគម្ពីរខ្មែរសាកល “មានស្ត្រីជាច្រើនដែលមានគុណធម៌ ប៉ុន្តែនាងលើសជាងគេទាំងអស់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានស្រីៗជាច្រើនបានប្រព្រឹត្ត ដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មានស្ត្រីជាច្រើនគ្រប់លក្ខណ៍ តែនាងគ្រប់លក្ខណ៍លើសគេទាំងអស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានស្រីៗជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់។ អាល់គីតាប «មានស្ត្រីជាច្រើនគ្រប់លក្ខណ៍ តែនាងគ្រប់លក្ខណ៍លើសគេទាំងអស់»។ |
ប្រពន្ធដ៏មានគុណធម៌ជាមកុដរបស់ប្ដី រីឯប្រពន្ធដែលនាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជាជំងឺរលួយនៅក្នុងឆ្អឹងប្ដី។
មន្តស្នេហ៍ជាសេចក្ដីបញ្ឆោត ហើយសម្រស់ក៏មិនទៀងដែរ ប៉ុន្តែស្ត្រីដែលកោតខ្លាចព្រះយេហូវ៉ានឹងត្រូវបានសរសើរ។
ដើម្បីឲ្យព្រះអង្គបានរៀបចំក្រុមជំនុំមួយដ៏ល្អរុងរឿងសម្រាប់អង្គទ្រង់ ដែលគ្មានស្នាមគគ្រក់ ជ្រីវជ្រួញ ឬអ្វីមួយដូចយ៉ាងនោះឡើយ គឺឲ្យបានវិសុទ្ធ និងឥតសៅហ្មងវិញ។