សុភាសិត 29:11 - ព្រះគម្ពីរខ្មែរសាកល មនុស្សល្ងង់បញ្ចេញកំហឹងរបស់ខ្លួនទាំងអស់ រីឯមនុស្សមានប្រាជ្ញាទប់កំហឹងយ៉ាងស្ងៀមស្ងាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកល្ងីល្ងើសម្ដែងចេញ អស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរម្ងាប់ចេញវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកល្ងីល្ងើ សំដែងចេញអស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរំងាប់ចេញវិញ។ អាល់គីតាប មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ រីឯមនុស្សមានប្រាជ្ញាតែងតែចេះទប់កំហឹង។ |
ប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់អ្នកដែលមានការយល់ច្បាស់ ប៉ុន្តែប្រាជ្ញាសម្ដែងខ្លួន សូម្បីតែក្នុងចំណោមមនុស្សល្ងង់ដែរ។
សុភនិច្ឆ័យរបស់មនុស្សធ្វើឲ្យខ្លួនយឺតនឹងខឹង ហើយភាពរុងរឿងរបស់អ្នកនោះ គឺការមើលរំលងការបំពាន។