នៅពេលមនុស្សសុចរិតមានជ័យជម្នះ នោះនឹងមានភាពរុងរឿងយ៉ាងខ្លាំង ប៉ុន្តែនៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន។
សុភាសិត 28:28 - ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន ប៉ុន្តែនៅពេលពួកគេវិនាស មនុស្សសុចរិតនឹងកើនឡើង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សទុច្ចរិតឈ្នះ ប្រជាជននឹងរត់ពួនគ្រប់ៗគ្នា ប៉ុន្តែ ពេលពួកនោះវិនាស មនុស្សសុចរិតនឹងកើនចំនួនឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចំរើនឡើងវិញ។ អាល់គីតាប ពេលមនុស្សទុច្ចរិតឈ្នះ ប្រជាជននឹងរត់ពួនគ្រប់ៗគ្នា ប៉ុន្តែ ពេលពួកនោះវិនាស មនុស្សសុចរិតនឹងកើនចំនួនឡើង។ |
នៅពេលមនុស្សសុចរិតមានជ័យជម្នះ នោះនឹងមានភាពរុងរឿងយ៉ាងខ្លាំង ប៉ុន្តែនៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន។
អ្នកដែលចែកឲ្យអ្នកក្រីក្រ នឹងគ្មានភាពខ្វះខាតឡើយ រីឯអ្នកដែលបិទភ្នែករបស់ខ្លួន នឹងត្រូវបណ្ដាសាយ៉ាងច្រើន។
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។