សុភាសិត 27:27 - ព្រះគម្ពីរខ្មែរសាកល ទឹកដោះពពែញីនឹងមានល្មមសម្រាប់ជាអាហារអ្នក និងសម្រាប់ជាអាហារអ្នកផ្ទះរបស់អ្នក ព្រមទាំងជាអាហារចិញ្ចឹមសម្រាប់ពួកអ្នកបម្រើស្រីរបស់អ្នកផង៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសម្រាប់គ្រួសារឯង ហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកទឹកដោះដ៏បរិបូណ៌របស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសំរាប់គ្រួសារឯង ហើយសំរាប់ចិញ្ចឹមពួកស្រីបំរើរបស់ឯងទៀត។ អាល់គីតាប ចូរយកទឹកដោះដ៏បរិបូណ៌របស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នក។ |
មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។