ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 18:24 - ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ដែល​មាន​មិត្តភក្ដិ​ច្រើន​ក៏​អាច​វិនាស​ដែរ ប៉ុន្តែ​មាន​មិត្តសម្លាញ់​ម្នាក់​ដែល​ស្និទ្ធស្នាល​ជាង​បងប្អូន​ទៅទៀត​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្ត‌ភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បងប្អូន​បង្កើត​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅ​ទៀត។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​អាច​កើត​ទុក្ខ​ច្រើន តែ​មាន​មិត្ត‌ភក្ដិ​ម្នាក់​ស្មោះ​ត្រង់​លើស​បង​ប្អូន​បង្កើត​ទៅ​ទៀត។

សូមមើលជំពូក



សុភា‌សិត 18:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មិត្តភក្ដិ​ស្រឡាញ់​គ្នា​គ្រប់ពេល ហើយ​បងប្អូន​កើតមក​សម្រាប់​ពេល​មាន​ទុក្ខវេទនា​។


កុំ​បោះបង់ចោល​មិត្តភក្ដិ​របស់ខ្លួន ឬ​មិត្តភក្ដិ​របស់​ឪពុក​ខ្លួន​ឡើយ​; កុំ​ទៅ​ផ្ទះ​របស់​បងប្អូន​អ្នក​នៅ​ថ្ងៃ​នៃ​សេចក្ដីអន្តរាយ​របស់អ្នក​; អ្នកជិតខាង​ដែល​នៅជិត ប្រសើរ​ជាង​បងប្អូន​ដែល​នៅឆ្ងាយ​។


ប្រេង និង​គ្រឿងក្រអូប​ធ្វើឲ្យ​ចិត្ត​អរសប្បាយ ហើយ​ភាពផ្អែមល្ហែម​របស់​មិត្តភក្ដិ​ខ្លួន មកពី​ការប្រឹក្សា​ដ៏អស់ពីចិត្ត​។