ការគាប់ព្រះទ័យរបស់ស្ដេច មានដល់បាវបម្រើដែលមានប្រាជ្ញា ប៉ុន្តែសេចក្ដីក្រេវក្រោធរបស់ទ្រង់ មានដល់អ្នកដែលនាំមកនូវសេចក្ដីអាម៉ាស់៕
សុភាសិត 16:13 - ព្រះគម្ពីរខ្មែរសាកល បបូរមាត់នៃសេចក្ដីយុត្តិធម៌ជាទីគាប់ព្រះទ័យដល់ស្ដេច; ទ្រង់ស្រឡាញ់អ្នកដែលនិយាយទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបបូរមាត់សុចរិត នោះជាទីគាប់ ដល់ព្រះហឫទ័យនៃស្តេចណាស់ ហើយព្រះអង្គក៏ស្រឡាញ់ដល់អ្នកណា ដែលពោលដោយត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបបូរមាត់សុចរិត នោះជាទីគាប់ដល់ព្រះទ័យនៃស្តេចណាស់ ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវ។ អាល់គីតាប ស្ដេចពេញចិត្តនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។ |
ការគាប់ព្រះទ័យរបស់ស្ដេច មានដល់បាវបម្រើដែលមានប្រាជ្ញា ប៉ុន្តែសេចក្ដីក្រេវក្រោធរបស់ទ្រង់ មានដល់អ្នកដែលនាំមកនូវសេចក្ដីអាម៉ាស់៕
ការធ្វើអាក្រក់ ជាទីស្អប់ខ្ពើមដល់ស្ដេច ដ្បិតបល្ល័ង្កត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។
សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។
អ្នកដែលស្រឡាញ់ចិត្តបរិសុទ្ធ និងបបូរមាត់អនុគ្រោះ អ្នកនោះមានស្ដេចជាមិត្តភក្ដិរបស់ខ្លួន។